PR

ម៉ាកសម្លៀកបំពាក់បុរស Boggi Milano បានចាប់បើកហាងដំបូងបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា នៅផ្សារទំនើប អុីអន ម៉ល មានជ័យ

BY
Naren
May 9, 2023

(ភ្នំពេញ)៖ ម៉ាកសម្លៀកបំពាក់បុរស Boggi Milano បានចាប់បើកហាងទី១ក្នុងព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅផ្សារទំនើបអ៊ីអនម៉លមានជ័យ។ អតិថិជនទាំងអស់អាចរីករាយជាមួយបរិយាកាសដ៏ថ្លៃថ្នូរនិងរាក់ទាក់ ជាមួយនឹងការតុបតែងយ៉ាងទំនើប។ រចនាប័ត្នរបស់ហាងបែបសមញ្ញនិងទាន់សម័យនេះនឹងស្វាគមន៍អតិថិជនឲ្យស្គាល់ពីខលិកសិនថ្មីរបស់ Boggi Milano ដែលមាននៅក្នុងនិន្នកាបច្ចុប្បន្ន និងជួយបំពេញតម្រូវការបុរសសម័យថ្មី។

បុរស Boggi Milano សម្រាប់និទាឃរដូវនិងវស្សាន្តរដូវឆ្នាំ២០២៣ មានការឆ្ពោះរកសុភមង្គលក្នុងរឿងតូចតាច និងចែករំលែកបទពិសោធន៍របស់ខ្លួនជាមួយដៃគូជីវិត ដោយស្លៀកសម្លៀកបំពាក់ដ៏ផាសុខភាពនិងទាន់សម័យ ដែលល្អឥតខ្ចោះសម្រាប់ការបង្កើតរូបរាងដោយគ្មានដែនកំណត់។ “សុភមង្គលគឺជា” ដែលជាយុទ្ធនាការថ្មីមួយនេះមានការរួមបញ្ចូលសម្លៀកបំពាក់សមញ្ញជាមួយនឹងភាពសមសួនផាសុខភាព ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងឈុតដ៏ចម្រុះរបស់អាវផាយនិងអាវធំ ដែលនាំត្រឡប់មកវិញនូវរចនាប័ទ្មនិងអត្តសញ្ញាពិតប្រាកដរបស់ប្រទេសអ៊ីតាលី។ បុរស Boggi Milano នៅតែមានចំណង់ចំណូលចិត្តសម្រាប់រចនាប័ទ្មប្រណិត គុណភាពខ្ពស់ ផាសុកភាព និងភាពងាយស្រួលតុបតែងរបស់សម្លៀកបំពាក់។ លើសពីនេះ ម៉ាក Boggi Milano ក៏មានសម្លៀកបំពាក់កីឡានិងស្បែកជើងពាក់ធម្មតាដ៏ច្រើនចម្រុះផងដែរ។

លោក YC NG ដែលជាអ្នកគ្រប់គ្រងទូទៅនៃ Unity International Trading Co. ដៃគូផ្តាច់មុខរបស់ Boggi Milano នៅព្រះរាជាណាចក្រកម្ពុជា បានពោលថា «Boggi Milano មានភាពល្បីល្បាញព្រោះផលិតផលរបស់គេសាកសមសម្រាប់គ្រប់កម្មវិធី មិនថាសម្រាប់ពេលលំហែកាយ ឬសម្រាប់កម្មវិធីផ្លូវការសំខាន់ក៏ដោយ។ រចនាបត័្នសម្លៀកបំពាក់របស់ Boggi Milano គឺជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះរវាងធាតុផ្សំដ័សំខាន់ពីរ៖ ការស្រាវជ្រាវអំពីរចនាម៉ូត និងគុណភាពនៃក្រណាត់ ដែលពួកគេតែងមានការលម្អៀងចិត្តទៅលើការប្រើប្រាស់សរសៃអំបោះសរីរាង្គ និងវត្ថុធាតុដើមកែច្នៃ។»

Boggi Milano គឺជាម៉ាកអ៊ីតាលីមួយដែលមានហាងចំនួន ១៩០ នៅក្នុង ៣៩ប្រទេស។ ម៉ាកនេះមានចំណុចផ្តោតសម្តៅលើការច្នៃប្រឌិតនិងការការពារបរិស្ថាន ដោយយកវត្ថុធាតុដើមដែលមានគុណភាពនិងផលប្រយោជន៍ខ្ពស់មកប្រើ។ សព្វថ្ងៃនេះ ចំណង់ចំណូលចិត្តរបស់ម៉ាក ត្រូវបានផ្តល់ទៅឲ្យសរសៃអំបោះសរីរាង្គ វត្ថុធាតុដើមកែច្នៃ ក្រណាត់ដែលមានការបញ្ជាក់និងលក្ខណៈប្រណិតខ្ពស់បំផុត។
#BoggiMilano #Happinessis

Share This Post: