PR

មូលនិធិព្រីនស៍ ផ្តល់ឱកាសដល់សិស្សនិស្សិតកម្ពុជាចូលរួមក្នុងសកម្មភាពវប្បធម៌អំពីការធ្វើខ្លែងនៅក្នុងព្រឹត្តិការណ៍ SkyFest ២០២៣

BY
Liny Chan
May 11, 2023

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – មូលនិធិព្រីនស៍ ដែលជាមូលនិធិសប្បុរសធម៌របស់ ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប បានផ្តល់ឱកាសដល់កុមារ សិស្ស និងនិស្សិតជាង ២០០០នាក់ មកពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ SkyFest ដែលរៀបចំដោយ Bay of Lights ។ ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់វប្បធម៌ខ្មែរ ក៏ដូចជាពង្រឹងសមត្ថភាពយុវជនកម្ពុជាតាមរយៈការផ្តល់បទពិសោធន៍ពីការធ្វើការងារជាក្រុម និងស្វែងយល់បន្ថែមពីប្រពៃណីវប្បធម៌ខ្មែរផងដែរ។


 
ព្រឹត្តិការណ៍ SkyFest ២០២៣ ដែលប្រារព្ធឡើងនៅថ្ងៃទី ០៦ និងថ្ងៃទី ០៧ ខែឧសភានៅទីតាំងគម្រោង Bay of Lights ក្នុងក្រុងព្រះសីហនុនេះ គឺជាព្រឹត្តិការណ៍បង្ហោះខ្លែងខ្នាតអន្តរជាតិដែលមានអ្នកជំនាញខ្លែងចូលរួមមកពីប្រទេសចំនួនប្រាំបួន រួមមានកម្ពុជា ចិន បារាំង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ ក្រោមប្រធានបទ “ខ្មែរអាចហោះបាន” ក្នុងគោលបំណងតំណាងឱ្យសេចក្តីប្រាថ្នារបស់ប្រជាជនកម្ពុជាគ្រប់រូបដើម្បីឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់ និងដើម្បីដឹកនាំមនុស្សជំនាន់ក្រោយឱ្យយល់ដឹង និងឱ្យតម្លៃលើសារៈសំខាន់នៃការថែរក្សាមរតកវប្បធម៌ប្រពៃណីដែលខ្មែរមាន ជាពិសេសសិប្បកម្មខ្លែងរបស់ប្រជាពលរដ្ឋខ្មែរតែម្តង។
 
មូលនិធិព្រីនស៍ បានផ្តល់ជូនការធ្វើដំណើរទៅមក សំបុត្រ និងអាហារ ដល់សិស្សនិស្សិតដែលបានចូលរួម ក្នុងព្រឹត្តិការណ៍ដ៏សប្បាយរីករាយមួយនេះ។ ក្រៅពីនេះ ពួកគេបានទទួលឱកាស និងបទពិសោធន៍ថ្មីៗពីព្រឹត្តិការណ៍ដោយផ្ទាល់ និងស្វែងយល់ពីប្រពៃណីខ្លែងខ្មែរពីអ្នកជំនាញខ្លែងអាជីព ដូចជាលោកស្រី ជៀង យ៉ារិនជាដើម ដែលជាអ្នកធ្វើខ្លែងដ៏ល្បីល្បាញក្នុងស្រុកមួយរូប។ លើសពីនេះ សិស្ស និងនិស្សិតបានស្គាល់ខ្លែងពីប្រទេសផ្សេងៗដែលបានចូលរួមបង្ហោះ ដែលនេះក៏ជួយពង្រីកចំណេះដឺងអំពីវប្បធម៌បរទេសថែមមួយកម្រិតទៀតដល់យុវជនខ្មែរ។ មូលនិធិព្រីនស៍ ក៏បានផ្តល់ឱកាសដល់សិស្សានុសិស្សនូវបទពិសោធន៍ពីការធ្វើការងារជាក្រុមតាមរយៈការរចនាខ្លែងរួមគ្នាក្នុងបរិយាកាសមួយប្រកបដោយភាពរីករាយ។ ទាំងអស់នេះហើយគឺជាបទពិសោធន៍ដែលសិស្សានុសិស្សបានទទួលបន្ទាប់ពីការចូលរួមក្នុងព្រឹត្តិការណ៍ SkyFest ២០២៣នេះ ។
 
លោក Gabriel Tan ប្រធានមូលនិធិព្រីនស៍បានមានប្រសាសន៍ថា «ពួកយើងពិតជាមានសេចក្តីសោមនស្សដែលបានក្លាយជាចំណែកមួយក្នុងព្រឹត្តិការណ៍ SkyFest ២០២៣ ដែលក្នុងនោះយើងក៏បានផ្តល់ឱកាសឱ្យយុវជនខ្មែរជាច្រើនទទួលបាននូវ បទពិសោធន៍ថ្មីៗពីការចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនេះ។ គោលបំណងធំរបស់ពួកយើង គឺយើងចង់ពង្រឹងសិទ្ធិអំណោច និងសមត្ថភាពដល់យុវជនខ្មែរគ្រប់រូប ក៏ដូចជាចូលរួមអភិរក្សបេតិកភណ្ឌវប្បធម៌ខ្មែរផងដែរ។ ពួកយើងក៏សង្ឃឹមដែរថា គំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមរបស់សាជីវកម្មពួកយើងនឹងជួយជម្រុញ និងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំប្រឹងប្រែងបន្តការសិក្សា និងអភិវឌ្ឍសមត្ថភាពចំណេះដឹង ក៏ដូចជាបុគ្គលិកលក្ខណៈរៀងៗរបស់ពួកគេ។ »
 
ការ អប់រំ និង ការ ពង្រឹងសិទ្ធិអំណាចយុវជន គឺ ជាសសរស្តម្ភដ៏សំខាន់មួយរបស់មូលនិធិ ព្រីនស៍។ គម្រោងមួយក្នុងចំណោមគម្រោងសំខាន់ៗដទៃទៀតរបស់មូលនិធិព្រីនស៍ គឺការផ្តល់អាហារូបករណ៍ ចេន ហ្ស៊ី។ អាហារូបករណ៍នេះផ្តល់ថ្លៃសិក្សាពេញលេញ និងប្រាក់ឧបត្ថម្ភសម្រាប់សិស្សនិស្សិតចំនួន ៤០០ នាក់ដែលត្រូវបានជ្រើសរើសដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យកំពូលៗចំនួនបីក្នុងប្រទេសកម្ពុជាសម្រាប់រយៈពេលប្រាំពីរឆ្នាំ។
 
ក្រោមកិច្ចដឹកនាំសប្បុរសធម៌របស់ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប មូលនិធិព្រីនស៍នឹងនៅតែបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីចូលរួមលើកស្ទួយវិស័យអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។
 
អំពីមូលនិធិព្រីនស៍
មូលនិធិព្រីនស៍ បង្កើតឡើងក្នុងឆ្នាំ ២០១៥ គឺជាមូលនិធិសប្បុរសធម៌ឈានមុខគេមួយនៅកម្ពុជា។ ក្នុងនាមជាសមាជិករបស់ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា។ មូលនិធិនេះមានគោលបំណងធ្វើការជាមួយសហគមន៍មូលដ្ឋានដើម្បីកសាងការរស់នៅ និងបរិយាកាសការងារដែលលើកកម្ពស់សុខុមាលភាពនិងការរស់នៅរបស់ប្រជាជនតាមចក្ខុវិស័យ៖ “រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា”។
 
ដោយផ្តោតលើការអប់រំ និងការអភិវឌ្ឍយុវជន តំហែទាំសុខភាព និងគំនិតផ្តួចផ្តើមក្នុងការចូលរួមរបស់សហគមន៍មូលនិធិព្រីនស៍ ធ្វើការជាមួយដៃគូជាច្រើនដើម្បីផ្តល់នូវកម្មវិធីប្រកបដោយនិរន្តរន៍ភាពដែលបង្កើនឱកាសដល់យុវជនកម្ពុជា កសាងភាពធន់ក្នុងសហគមន៍ និងរួមចំណែកដល់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។
ដោយផ្តោតលើការអប់រំ និងការអភិវឌ្ឍយុវជន ការថែទាំសុខភាព និងគំនិតផ្តួចផ្តើមចូលរួមសហគមន៍ មូលនិធិព្រីនស៍ ធ្វើការជាមួយដៃគូដើម្បីផ្តល់កម្មវិធីប្រកបដោយនិរន្តរភាព ដែលលើកកម្ពស់ឱកាសសម្រាប់យុវជនកម្ពុជា កសាងភាពធន់នៅក្នុងសហគមន៍ និងរួមចំណែកដល់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរន៍ភាព។
 
គម្រោងដ៏សំខាន់មួយក្នុងចំណោមគំនិតផ្តួចផ្តើមផ្សេងៗទៀតរបស់មូលនិធិព្រីនស៍គឺ អាហារូបករណ៍ ចេន ហ្ស៊ី ដែលជាគម្រោងផ្តល់ជូនអាហារូបករណ៍ថ្លៃសិក្សាពេញលេញ និងប្រាក់ឧបត្ថម្ភ ឱកាសហាត់ការងារដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ និងគំនិតផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា ដែលជាទីប្រាថ្នារបស់អ្នកផលិតនាឡិកាកម្ពុជាគ្រប់រូបដែលមានបំណងចង់សិក្សារៀនសូត្រពីសិល្បៈនៃការផលិតនាឡិកាបែបស្វីស និងអនុវត្តផ្ទាល់ជាមួយនឹងការប្រើប្រាស់គ្រឿងបរិក្ខារទំនើបៗ។ មូលនិធិព្រីនស៍ បានចាប់ផ្តើមដំណើរការនូវកម្មវិធីសប្បុរសធម៌របស់ខ្លួនជាង ២៦០កម្មវិធី ដែលបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ១,០០០,០០០នាក់ ជាមួយនឹងជំនួយគិតទឹកប្រាក់ប្រមាណច្រើនជាង ១៦លានដុល្លារសហរដ្ឋអាមេរិក។
 

Share This Post: