PR

ហាងសម្លៀកបំពាក់ម៉ាក់ ZARA បើកដំណើរការហាងដំបូងរបស់ខ្លួននៅកម្ពុជា ជាមួយការផ្តល់ជូនម៉ូដសម្លៀកបំពាក់ចម្រុះទាន់សម័យ

BY
Liny Chan
May 14, 2023

(ភ្នំពេញ)៖ ហាងសម្លៀកបំពាក់ ម៉ាក ZARA បានបើកដំណើរការហាងដំបូងរបស់ខ្លួននៅកម្ពុជា ស្ថិតនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលជាកន្លែងមួយបង្ហាញពីនវានុវត្តន៍ច្ចេកវិទ្យា នឹងប្រមូលផ្ដុំនូវម៉ូដឈានមុខគេ ដ៏សម្បូរបែបសម្រាប់ស្រ្តី បុរស និងកុមារ ដើម្បីផ្តល់ជូននូវបទពិសោធន៍ថ្មីដល់អតិថិជន។

ហាង Zara នឹងចាប់ផ្តើមបើកដំណើរការលក់ចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ព្រមជាមួយនឹងការបើកដំណើរការលក់ តាមអនឡាញតាមរយៈ Zara.com/kh.។ ជាមួយនឹងគំរូច្រមុះដ៏សម្បូរបបនេះ អតិថិជនកម្ពុជានឹងមានឱកាសចូលមើលផលិតផល Zara សម្រាប់ស្រី្ត បុរស និងកុមារដែលអាចរកទិញបានក្នុងពេលដំណាលគ្នាទាំងនៅក្នុង ហាងទំនើប និងតាមអនឡាញជាមួយនឹងការមកដល់នៃផលិតផលថ្មីៗ ពីរដងក្នុងមួយសប្តាហ៍។

ស្ថិតនៅទីតាំងសំខាន់ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដ៏លេចធ្លោក្នុងរាជធានីភ្នំពេញ ហាង Zara ដំបូងគេក្នុងប្រទេសកម្ពុជា មានទំហំសរុប៣,៣០០ ម៉ែតការ៉េ ដែលលាតសន្ធឹងពេញមួយជាន់នៃផ្សារទំនើបនេះ។

ផ្នែកខាងក្នុងរចនាដោយស្ទូឌីយោ ស្ថាបត្យកម្ម Zara (Zara Architectural Studio) ដែលភាគច្រើនមានពណ៌ស ស្អាត ស៊ីគ្នានឹងពណ៌ផ្សេងទៀត រួមជាមួយភាពទាក់ទាញនៃគ្រឿងសង្ហារឹមធ្វើពីឈើ និងផ្ទៃពណ៌ធម្មជាតិ។

ហាងទំនើបនេះមានទីធ្លា «ហាង លក់ ទំនិញ»ទូលាយ ប្រមូលផ្ដុំសម្លៀកបំពាក់កីឡា ស្បែកជើង និងប្រដាប់ប្រដារផ្សេងៗ។ ទីធ្លាទាំងនេះមានការតុបតែង និងរចនាគ្រឿងសង្ហារឹមប្លែកៗ និងរៀបចំទីតាំងស្តុកទំនិញថ្មីនៅជាប់ៗគ្នាស្របសេវាផ្ទាល់ខ្លួន។

ហាងនេះបង្ហាញពីគោលគំនិតចុងក្រោយបំផុតរបស់ Zara ក្នុងការលក់រាយសម្រាប់ហាងធំៗ។ ហាងនេះត្រូវបានបំពាក់ដោយឧបករណ៍បច្ចេកវិទ្យាដ៏មានប្រសិទ្ធភាព ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ម៉ូដែលមួយគ្មានពីរ ដែលរួមបញ្ចូលជាមួយវេទិកាអនឡាញថ្មីបំផុតនៅកម្ពុជា ដូចជា Zara.com/kh តាមរយៈកម្មវិធី Zara និងមុខងារ Store Mode ។

ការបើកដំណើរហាងអនឡាញ Zara ថ្មីនៅកម្ពុជាដែលអតិថិជនកម្ពុជាអាចរកបានចាប់ពីថ្ងៃទី១៣ ខែឧសភាស្អែកនេះតទៅ បទពិសោធន៍នៃការទិញទំនិញដែលមានភាពងាយសួល និងដំណើរការជាមួយកម្មវិធីស្វែងរកតាមអ៊ីនធឺណិតទាំងអស់ដែលមាននៅក្នុងប្រទេស។ ទំនិញដែលលក់តាមអនឡាញមានតម្លៃដូចគ្នាទៅនឹងទំនិញលក់នៅក្នុងហាង Zara ហើយអតិថិជនអាចសម្រេចចិត្តទិញមុខទំនិញតាមរយៈការដឹកជញ្ជូនដល់ផ្ទះ ឬទៅទិញផ្ទាល់នៅហាងក៏បាន។

មុខងារ «Store Mode» តាមរយៈកម្មវិធី Zara ភ្ជាប់ប្រព័ន្ធអនឡាញជាមួយហាងនៅរាជធានីភ្នំពេញ។ មុខងារនេះអនុញ្ញាតឲ្យអតិថិជនរកមើលមុខទំនិញនៅក្នុងហាងតាមរយៈកម្មវិធី និងបញ្ជាទិញទំនិញនៅក្នុងហាងក្នុងរយៈពេលពីរម៉ោង។ អតិថិជនក៏អាចប្រើបាស់កម្មវិធីនេះ ដើម្បីរកទីតាំងមុខទំនិញ នៅក្នុងហាងផងដែរ។

សម្រាប់ការដឹកជញ្ជូន ត្រូវបានរៀបចំឡើង ដើម្បីផ្តល់ជូននូវផលិតផល ដែលបានបញ្ជាទិញតាមអនឡាញ ដោយការវចខ្ចប់មិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងការពារសេម្លៀកបំពាក់ ព្រមទាំងមុខទំនិញក្នុងអំឡុងពេលដំណើរការដឹកជញ្ជូន។

មុខទំនិញត្រូវបានដឹកជញ្ជូនដោយឥតគិតថ្លៃ ដោយមិនគិតពីចំនួននការទិញ បើអតិថិជនសម្រេចចិត្តទិញមុខទំនិញនៅក្នុងហាង តាមរយៈសេវាដឹកជញ្ជូនស្តង់ដារពី ៧ ទៅ ៨ ថ្ងៃនេះថ្ងៃធ្វើការ។

សម្រាប់អតិថិជនដែលជ្រើសរើសការដឹកជញ្ជូនដល់ផ្ទះ សម្រាប់ការដឹកជញ្ជូនតាមស្ទង់ដារ(៧-៨ថ្ងៃនេះថ្ងៃធ្វើការ) លើការបញ្ជាទិញលើសពី៣២០ ០០០រៀល ឥតគិតថ្លៃដឹកជញ្ជូន និងការដឹកជញ្ជូនតាមស្តង់ដារ (៧-៨ថ្ងៃនេះថ្ងៃធ្វើការ) លើការបញ្ជាទិញក្រោម៣២០ ០០០រៀល គិតថ្លៃដឹកជញ្ជូន ២០ ០០០ រៀល។

ចំពោះអតិថិជនដែលចង់ផ្លាស់ប្តូរទំនិញ តាមគោលការណ៍ផ្លាស់ប្តូរ និងប្រគល់ទំនិញត្រឡប់ គឺដូចគ្នាសម្រាប់ទាំងការទិញនៅហាង និងតាមអនឡាញ ដែលអតិថិជនអាចប្រគល់ទំនិញដែលមិនទាន់បានពាក់ត្រឡប់មកវិញដើម្បីប្តូររយកប្រាក់វិញ ក្នុងរយៈពេលទិញ ៣០ថ្ងៃ។ ការប្រគល់ទំនិញគឺឥតគិតថ្លៃ សម្រាប់ការប្រគល់ទំនិញផ្ទាល់នៅហាង និងគិតថ្លៃ ២០០០០ រៀល សម្រាប់ការប្រគល់ទំនិញពីអាសយដ្ឋានរបស់អតិថិជន ។

Zara គឺជាផ្នែកមួយនៃក្រុមហ៊ុន Inditex ដែលជាក្រុមហ៊ុនលក់រាយម៉ូដជាសាកលមួយ និងជារបស់ក្រុមហ៊ុន Pull&Bear, Massimo Dutti, Bershka, Stradivarius, Oysho S Zara Home i mantu Zara ដែលបានចាប់ផ្តើមជាមួយនឹងការបើកហាងដំបូង របស់ខ្លួននៅប្រទេសអេស្ប៉ាញ ក្នុងឆ្នាំ១៩៧៥ ហើយការប្រមូលផ្ដុំរបស់ខ្លួនបច្ចុប្បន្ននេះ មាននៅលើវេទិការចម្រុះ ទាំងនៅហាង និងអនឡាញ នៅក្នុងទីផ្សារជាង២០០កន្លែង។ ដោយផ្តោតលើការច្នៃប្រឌិតឥតឈប់ឈរ Zara ផ្តល់ជូននូវផលិតផលឈានមុខសម្រាប់ស្រ្តី បុរស និងកុមារតាមរយៈគំរូអាជីវកម្មដែលធ្វើឲ្យអតិថិជនមានចំណាប់អារម្មណ៍លើ អ្វីគ្រប់យ៉ាងដែលយើងធ្វើ៕

Share This Post: