សង្គម

អាណិតណាស់! វីដេអូស្ដែងៗ ចោរឆក់យកកាបូបដៃស្រ្តីម្នាក់ បណ្ដាលឱ្យធ្លាក់ពីលើកង់បី ស្ថិតនៅលើផ្លូវសហព័ន្ធរុស្ស៊ី ខណ្ឌសែនសុខ

BY
srey nuch
May 18, 2023

រាជធានីភ្នំពេញ៖ វីដេអូស្ដែងៗ​ បង្ហាញពីសកម្មភាពចោរជិះម៉ូតូឆក់យកកាបូបពីស្ត្រីរងគ្រោះម្នាក់ បណ្ដាលឱ្យធ្លាក់ពីលើកង់បីឥណ្ឌា រួចក្រុមចោរជិះគេចខ្លួនបាត់ស្រមោល ដែលហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១០៖៥៧នាទី ត្រង់ចំណុចលើផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពវីដេអូពីបណ្ដាញអ្នកសារព័ត៌មានក្នុងស្រុកមួយ បានបង្ហោះប្រមាណជិត ១នាទី ដែលបង្ហាញពីសកម្មភាពចោរដៃឆើត ឆក់យកកាបូបដៃពីស្រ្តីរងគ្រោះ បណ្ដាលឱ្យធ្លាក់ពីលើកង់បី រួចជិះគេចខ្លួនបាត់ស្រមោល។ ដែលសកម្មភាពទាំងនេះ បានធ្វើឱ្យអ្នកលេងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ចែកចាយជាច្រើនផងដែរ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ ពេលជិះម៉ូតូកង់បី ​និងសំណូមពរឱ្យសមត្ថកិច្ចតាមចាប់ក្រុមចោរឆក់អនាធិបតេយ្យនេះឱ្យបាន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

ប្រភព៖ Sorn Sopheak-ស៊ន សុភក្រ្ត​

Share This Post: