PR

ធនាគារ ជីប ម៉ុង ទទួលបានទំនុកចិត្តខ្ពស់ពីអតិថិជន

BY
Naren
May 18, 2023

ត្រឹមរយៈពេលដ៏ខ្លី ធនាគារ ជីប ម៉ុង បានប្រែក្លាយខ្លួនទៅជាធនាគារល្បីមួយក្នុងស្រុក ដែលទទួលបានការគាំទ្រ និងទំនុកចិត្តពីអតិថិជនជាច្រើន។ ធនាគារ ជីប ម៉ុង បង្កើតដោយកូនខ្មែរ ក្នុងឆ្នាំ២០១៩ ដែលមានទិសដៅយូរអង្វែង ក្នុងការផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មដែលគុណភាពស្តង់ដារខ្ពស់ កម្រិតអន្តរជាតិ ដើម្បីកសាងទំនុកចិត្តពីមជ្ឈដ្ឋានក្នុងស្រុក និងក្រៅស្រុក។ ទោះបីជាធនាគារថ្មីក៏ពិតមែន ប៉ុន្តែធនាគារ ជីប ម៉ុង មានគ្រឹះដ៏រឹងមាំគឺ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនធំជាងគេមួយក្នុងប្រទេសកម្ពុជា មានអាយុកាលជាង ៤ទសវត្សនៅក្នុងទីផ្សារ។

ការកើនឡើងនៃចំនួនប្រាក់បញ្ញើច្រើនជាង ៩៥លានដុល្លារ របស់ធនាគារ ជីប ម៉ុង មិនត្រឹមតែបង្ហាញពីការជឿទុកចិត្តរបស់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីសមត្ថភាព ក្នុងការគ្រប់គ្រងនិងការពារហានិភ័យ ប្រកបដោយភាពជោគជ័យរបស់ធនាគារ ជីប ម៉ុង ផងដែរ។ អតិថិជនគឺជាអាទិភាពចម្បងរបស់ធនាគារ ជីប ម៉ុង ក្នុងការផ្តល់ជូនសេវាកម្មដ៏ល្អឥតខ្ចោះ និងដំណោះស្រាយដ៏ឆ្លាតវៃ។ ធនាគារ ជីប ម៉ុង ផ្តោតសំខាន់ទៅលើការបំពេញតម្រូវការ បង្កើនទំនុកចិត្តខ្ពស់ និងផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងរឹងមាំជាមួយអតិថិជន តាមរយៈការពង្រីកសាខាធនាគារទៅកាន់តំបន់សក្ដានុពល ការផ្តល់ជូនសេវាកម្មឆាប់រហ័សជារៀងរាល់ថ្ងៃនិង២៤ម៉ោង និងការផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពច្នៃប្រឌិត ជាមួយបច្ចេកវិទ្យាទំនើប និងបត់បែនតាមតម្រូវការជាក់ស្តែងរបស់អតិថិជន។ ធនាគារ ជីប ម៉ុង ក៏បានវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ ដើម្បីផ្តល់ជូននូវប្រព័ន្ធឌីជីថលលំដាប់ពិភពលោក រួមជាមួយនឹងផលិតផលហិរញ្ញវត្ថុថ្មីៗ ស្របតាមតម្រូវការប្រចាំថ្ងៃរបស់អតិថិជន។

កន្លងទៅនេះ ធនាគារ ជីប ម៉ុង មានការផ្តល់ជូនពិសេសច្រើនសម្រាប់អតិថិជន ដែលមានបំណងបើកគណនីបញ្ញើមានកាលកំណត់ក្នុងទំហំធំ។ អតិថិជននឹងទទួលបានអត្រាការប្រាក់បន្ថែមពិសេសបំផុត ទទួលបានរង្វាន់ភ្លាមៗ បូករួមនឹងការផ្សងសំណាងឈ្នះដំណើរកម្សាន្តទៅកាន់ទីក្រុងឌូបៃ ថែមទៀតផង។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ ប្រញាប់ឡើង ចំនួនមានកំណត់!

ព័ត៍មានលម្អិតពីកម្មវិធីផ្តល់ជូនពិសេសពីធនាគារ ជីប ម៉ុង! បើកគណនីបញ្ញើមានកាលកំណត់ថ្មី! | Chip Mong Bank

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅកាន់សាខាធនាគារ ជីប ម៉ុង ឬ ទំនាក់ទំនងទៅកាន់លេខ៖ 081/066 811 911៕

Share This Post: