សង្គម

យុវជនម្នាក់ចាប់បានមេដាយ ដែលកីឡាករថៃគប់ចោល បាននិយាយថា «មេដាយមានរូបអង្គរវត្តនិងរូបតំណាងជាតិផ្សេងៗ ទោះបីគេគប់ចោលមិនឲ្យតម្លៃក៏ដោយ ក៏ខ្ញុំមិនឲ្យវាធ្លាក់ដល់ដីឡើយ»

BY
srey nuch
May 20, 2023

រាជធានីភ្នំពេញ៖ ក្រោយផ្ទុះការជជែកវែកញែកពេញបណ្ដាញសង្គមអស់ជាច្រើនថ្ងៃកន្លងមក ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជា​ធ្វើជាម្ចាស់ផ្ទះ ពីការប្រកួតរវាងក្រុមជម្រើសជាតិឥណ្ឌូណេស៊ីនិងថៃដែលបានប៉ះទង្គិចគ្នា ក្នុងនោះដែរ ឃើញថាមានកីឡាករបាល់ទាត់ជម្រើសជាតិថៃម្នាក់ អាយុក្រោម ២២ឆ្នាំ ឈ្មោះ Jonathan Khemdee ពាក់អាវលេខ ១៧ បានបង្ហាញកាយវិការមិនសមរម្យ ដោយគប់តុក្កតាតំណាងព្រឹត្តិការណ៍ស៊ីហ្គេម និងមេដាយប្រាក់របស់ខ្លួនឱ្យអ្នកគាំទ្រ។

យ៉ាងណាមិញ ក្រោយហេតុការណ៍បានកើតឡើងរហូតមកដល់មកដល់ពេលនេះ មេដាយប្រាក់ដែលកីឡាករបាល់ទាត់ជម្រើសជាតិថៃគប់នោះ បានរកឃើញហើយគឺត្រូវបានយុវជនខ្មែរម្នាក់ចាប់បាន។

បើយោងតាមគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះ Chhay Sathya បានបញ្ជាក់ថា មេដាយប្រាក់ស៊ីហ្គេម ដែលកីឡាករថៃ បានគប់នោះ គឺខ្លួនជាអ្នកទទួលបាន ហើយថែមទាំងសរសេរឃ្លាចាក់ដោតយ៉ាងដូច្នេះថា៖ «មេដាយប្រាក់ SeaGame ដែលកីឡាករថៃឈ្មោះ Jonathan Khemdee បានគប់ចោលនោះនៅពេលនេះ វាស្ថិតនៅជាមួយខ្ញុំ។ ខ្ញុំស្រឡាញ់មេដាយនេះណាស់ព្រោះវាបានរំលេចនូវរូបអង្គរវត្តនិងរូបតំណាងជាតិផ្សេងៗ ទោះបីគេគប់ចោលមិនឲ្យតម្លៃមេដាយនេះក៏ដោយក៏ខ្ញុំមិនឲ្យវាធ្លាក់ដល់ដីបានដែរ ព្រោះមេដាយនេះតំណាងឲ្យដួងព្រលឹងជាតិខ្មែររបស់ខ្ញុំទាំងមូល»

ប្រភព៖ Chhay Sathya

Share This Post: