ព័ត៌មានជាតិ

ព្រះករុណាព្រះមហាក្សត្រ យាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋឥណ្ឌា

BY
srey nuch
May 29, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឬទ័យ ស្ដេចយាងចាកចេញតាមព្រះទីនាំងយន្តហោះពិសេស ទៅសាធារណរដ្ឋឥណ្ឌា នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលបីថ្ងៃ។

អញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះករុណាព្រះមហាក្សត្រ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត រួមទាំងតំណាងស្ថានទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជាផងដែរ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: