SEA GAMES

ម្ចាស់មេដាយមាសស៊ីហ្គេម កីឡាករឈឿង ល្វៃ នឹងត្រូវប៉ះគ្នាជាមួយ កីឡាករថៃ សាមី បានឆាមេក នៅថ្ងៃទី២៥ ខែមិថុនាខាងមុខ

BY
srey nuch
May 29, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសថា កីឡាករគុនខ្មែរឈឿង ល្វៃ ដែលជាម្ចាស់មេដាយមាស Kick Boxing ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នឹងត្រូវប៉ះគ្នាជាមួយ កីឡាករថៃ សាមី បានឆាមេក នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។

នៅក្នុងគណនីហ្វេសប៊ុកផេកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានមានខ្លឹមសារបញ្ជាក់យ៉ាងដូច្នេះថា៖ « ជំរាបសួរបងប្អូនជនរួមជាតិទាំងអស់គ្នា ដោយមានការស្នើរសុំអោយធ្វើកាជួបគ្នាម្ដងរវាងកីឡាករឈឿង ល្វៃ និងកីឡាករថៃ សាមី បានឆាមេក ដោយមានការស្នើសុំច្រើនពីសំណាក់បងប្អូនអ្នកគាំទ្រគុនខ្មែរ ខ្ញុំបានបើកកិច្ចប្រជុំមួយនិងសម្រេចជាផ្លូវការថានិងរៀបចំការប្រកួតមួយនេះនាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ សម្រាប់កាប្រកួតមានរយៈពេល ៣ទឹកនៅសង្វៀន «ទទក» សង្ឃឹមថាបងប្អូននិងចូលរួមគាំទ្រឲ្យបានច្រើនកុះករ ដើម្បីផ្ដល់កម្លាំងចិត្តដល់កីឡាករកម្ពុជាយើង។ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរលើកស្ទួយខ្មែរ ខ្មែរអាចធ្វើបាន។ ដូចក្ដីគោរពគោរពនិងស្រឡាញ់បំផុតពីខ្ញុំបាទ ស្រីចាន់ថន ៕ »

ប្រភព៖ ស្រី ចាន់ថន Srey Chanthorn

Share This Post: