ព័ត៌មានជាតិ

ស្នងការរាជធានីភ្នំពេញ បំភ្លឺករណីឃាត់ម៉ូតូមួយគ្រឿង ម៉ាកស្កុបពី នៅចំណុចការ៉ាស់សាំង PTT នៅលើផ្លូវលេខ២៧១

BY
srey nuch
May 29, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការឃាត់ម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ស នៅចំណុចការ៉ាស់សាំង PTT នៅលើផ្លូវលេខ២៧១។

កាលពីវេលាយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការចេញល្បាតក្នុងមូលដ្ឋាន សំដៅបង្ការ និងទប់ស្កាត់បទល្មើសផ្សេងៗ លុះដល់ចំណុចការ៉ាស់សាំង PTT លើផ្លូវលេខ២៧១ ក៏ប្រទះឃើញបុរសម្នាក់ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស និងឃើញមានស្នាមដោះត្រង់ចំណុចផ្លាកលេខម៉ូតូ ដោយមានការសង្ស័យ ទើបសមត្ថកិច្ចជំនាញបានធ្វើការសាកសួរអំពីឯកសារពាក់ព័ន្ធនឹងម៉ូតូនេះ ប៉ុន្តែបុរសម្នាក់នេះបានអះអាងថាទុកឯកសារនៅផ្ទះ ទើបសមត្ថកិច្ចសម្រេចនាំយកម៉ូតូមកអធិការដ្ឋានដើម្បីរក្សាទុក។

លុះដល់វេលាម៉ោង ១១៖៥០នាទីយប់ថ្ងៃដដែល សមាជិកគ្រួសារគាត់បាននាំយកឯកសារពាក់ព័ន្ធមកបង្ហាញសមត្ថកិច្ច ពិនិត្យថាពិតជាត្រឹមត្រូវ ទើបសមត្ថកិច្ចធ្វើការប្រគល់ម៉ូតូជូនគាត់វិញ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: