ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បង្ហាញទីតាំងចំនួន ៨កន្លែង សម្រាប់ផ្ដល់សេវាសុខភាព ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២

BY
srey nuch
May 29, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានបង្ហាញពីព័ត៌មានរថយន្តសង្រ្គោះ និងរថយន្តគ្លីនិកចល័ត ទៅតាមទីតាំងប្រចាំការតាមគោលដៅកំណត់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ដែលមានចំនួន ៨ទីតាំងរួមមាន៖

១.ភូមិកីឡា (Polyclinic) នៅពហុកីឡដ្ឋានជាតិមរតកតេជោ
២.ពហុកីឡដ្ឋានជាតិមរតកតេជោ
៣.ពហុកីឡដ្ឋានជាតិអូឡាំពិក
៤.សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
៥.មជ្ឈមណ្ឌលជនពិការតេជោបឹងបៃតង
៦.អគារ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ជ្រោយចង្វារ
៧.អគារណាហ្គាវើល ២
៨.សណ្ឋាគារហ្កាដិនស៊ីធី ៕

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

Share This Post: