សង្គម

កីឡាករគុនខ្មែរ បឺត សង្ឃឹម រងរបួសដាច់សរសៃ ACL ខណ:គ្រូពេទ្យថាត្រូវប្រើពេលជិត ១ឆ្នាំទើបជាសះស្បើយ

BY
srey nuch
May 30, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ កីឡាករគុនខ្មែរ ទូច រ៉ាឆាន់ ឬហៅ បឺត សង្ឃឹម ម្ចាស់មេដាយមាស លើវិញ្ញាសាឃីកបុកស៊ីង (Kickboxing) ប្រភេទទម្ងន់ ៥៧គីឡូក្រាម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ បានរៀបរាប់យ៉ាងក្រៀមក្រំថា ខណៈពេលនេះ ជង្គង់របស់លោក បានដាច់សរសៃ ACLបាត់ហើយ ដែលធ្វើឱ្យលោកខកខាតមិនអាចឡើងសង្វៀនបានទេ ដោយត្រូវប្រើពេលជិត ១ឆ្នាំ ទើបជាសះស្បើយ។

ក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ កីឡាករគុនខ្មែរ បឺត សង្ឃឹម បានសរសេររៀបរាប់ពីទុកក្រៀមក្រំរបស់ខ្លួនយ៉ាងដូច្នេះថា៖ « បងប្អូនប្រហែលជានឹកខ្ញុំមួយរយៈហើយ រឿងមិនចង់ជួប ហេតុអ្វីធ្លាក់មកលើខ្ញុំពេលនេះ? បងប្អូនតើខ្ញុំគួរគិតបែបណា បើសរសៃជង្គង់របស់ខ្ញុំ វាដាច់បាត់ហើយ ព្រោះពេលប្រកួតស៊ីហ្គេមចេះតែឈឺ ដល់ពេលប្រកួតចប់ទើបទៅ ថតឃើញថា ដាច់សរសៃ ACL បាត់ហើយ គ្រូពេទ្យថា ទាល់តែវះកាត់ទើបមានសង្ឃឹមហើយប្រើពេលជិត១ឆ្នាំ ពេលនេះមិនដឹងថាគិតយ៉ាងម៉េចទេបងប្អូន ៕ »

ប្រភព៖ Bird songkherm – ទូចរ៉ាឆាន់

Share This Post: