PR

ជា វិបុល ក្លាយជាគណៈកម្មការលើកដំបូងក្នុងកម្មវិធី Cambodia’s Got Talent

BY
Liny Chan
May 31, 2023

កម្មវិធីប្រកួតប្រជែងទេពកោសល្យពិសេសដែលល្បីរន្ទឺទូទាំងពិភពលោក និងមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា Cambodia’s Got Talent បានឈានមកដល់រដូវកាលទី៣ ហើយ។ ហើយក្នុងនោះ ពិធីករដ៏មានប្រជាប្រិយភាព ជា វិបុល នឹងក្លាយជាគណៈការថ្មីមួយរូប ជំនួសគណៈកម្មការចាស់នៅក្នុងកម្មវិធីនេះផងដែរ។

គណៈកម្មការទាំង ៤រូបរួមមាន លោក ពូ កុយ លោកពូក្រឹម អ្នកនាង ខាត់ សុឃីម និងលោក ជាវិបុល នឹងដាក់ពិន្ទុយ៉ាងសុក្រឹត ដើម្បីវិភាគយ៉ាងជាក់ច្បាស់ពីសមត្ថភាពដ៏ពិសេស សមត្ថភាពដ៏កម្រ ពីកំពូលបេក្ខជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ឆ្លងកាត់បទពិសោធន៍នៅក្នុងវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ មិនត្រឹមតែមានសត្ថភាពត្រឹមតែជាពិធីករដ៏មានប្រជាប្រិយភាព លោក ជា វិបុល ក៏ជាអតីត Feshie Boy ម្នាក់ ហើយមានទេពកោសល្យទាំងផ្នែកសម្ដែង និងកំប្លែងផងដែរ ។ វាពិតជាសាកសមសម្រាប់លោក ព្រោះកម្មវិធីនេះជាកម្មវិធីបញ្ចេញទេព្យកោសល្យចម្រុះ។

ដូច្នេះ សម្រាប់បេក្ខជន មិនថាអ្នកមានទេពកោសល្យអ្វី? យើងចង់ឃើញ! មនុស្សទូទាំងពិភពលោកក៏ចង់ឃើញ ! បង្ហាញថាមពលដែលគ្មានដែលកំណត់ពីភាពអស្ចារ្យរបស់អ្នក! បន្ថែមថាមពល ជម្រុញខ្លួនឯង បញ្ចេញទេពកោសល្យដែលខ្លួនមានទៅកាន់ពិភពលោក ដោយចូលរួមវគ្គជម្រុះដំបូងតាមរយៈអនឡាញថ្ងៃនេះ ដើម្បីក្លាយខ្លួនជាម្ចាស់ជ័យលាភីរដូវកាលទី ៣ ជាមួយប្រាក់រង្វាន់ចំនួន ១០០លានរៀល ។

លក្ខណ្ឌនៅក្នុងការចូលរួមប្រកួតនៅក្នុងកម្មវិធីលំដាប់ពិភពលោកដ៏អស្ចារ្យនេះ លោកអ្នកគ្រាន់តែ ថតវីដេអូ បញ្ចេញទេពកោសល្យដែលខ្លួនមានអោយបានច្បាស់ល្អ រួចផ្ញើវីដេអូឃ្លីបការសម្តែងរបស់អ្នកតាមរយៈប្រព័ន្ធតេឡេក្រាមទូរស័ព្ទលេខ 015 471 221 ។ រួសរ៉ាន់ឡើង សូមជូនពរសំណាងល្អ៕

Share This Post: