PR

Coach ដ៏មានប្រជាប្រិយទាំង4 ត្រៀមចូលសមរភូមិ វគ្គ Blind Audition ថ្ងៃអាទិត្យនេះហើយ

BY
Liny Chan
May 31, 2023

ការទន្ទឹងរង់ចាំរបស់ទស្សនិកជនបានមកដល់ហើយ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី៣ បានមកដល់ថ្ងៃចាក់ផ្សាយវគ្គ Blind Audition យ៉ាងពិតប្រាកដហើយដែលនឹងចាប់ផ្តើមចាក់ ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅវេលាម៉ោង៨យប់តទៅនៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV។

ត្រៀមទទួលយកទស្សនីយភាពថ្មី និងអស្ចារ្យពីកម្មវិធីប្រឡងចម្រៀងដ៏ល្បីរន្ទឺមួយនេះ ដោយមានគ្រប់រសជាតិទាំងអស់ មានទាំងសប្បាយ រំភើប ក្តុកក្ដួល និងការខកចិត្តអារម្មណ៍រំភើបមិននឹកស្មានដល់របស់បេក្ខជនរដូវកាលថ្មីដែលពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យ និងទឹកដមសម្លេង និងសម្រែករាជសីនៃសម្លេងរបស់បេក្ខជននិមួយៗ។

យ៉ាងណាមិញមានបេក្ខជនមួយចំនួនក៏ធ្លាប់បរាជ័យក្នុងកម្មវិធី ជាច្រើនកន្លងមក ហើយសន្សំសមត្ថភាពជាថ្មីមកប្រកួត ហើយ ក៏មានបេក្ខជនមួយចំនួនជាតារាសម្ដែង ឬតារាចម្រៀងចូលរួម ប្រកួតផងដែរ តែកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia ជាកម្មវិធីមួយដែលផ្ដោតសំខាន់ខ្លាំង ទៅលើសម្លេងតែមួយគត់។ មានតែសម្លេងល្អ សម្លេងខ្លាំង សម្លេងដែលមានភាពជឿជាក់ប៉ុណ្ណោះដែលអាចធ្វើអោយកៅអីរបស់គណៈកម្មការ ឬគ្រូបង្វឹកអាចបង្វិលបាន។ ហើយសង្គ្រាមពាក្យសម្តីរបស់គ្រូបង្វឹកដែលមានប្រជាប្រិយភាពទាំង ៤ នឹងកើតឡើងជាថ្មី រង្គើឆាកនៅក្នុងរដូវកាលទី៣នេះ។ តើបេក្ខជនរូបណាដែលមានសម្លេងល្អពិតប្រាកដ ស្រែក បានខ្ពស់ ពិរោះ អាចបត់បែនគ្រប់វគ្គគ្រប់វិញ្ញាសារ ដែលកម្មវិធី តម្រូវ ហើយឆ្លងផុតឆ្ពោះទៅដណ្ដើមបានពានរង្វាន់ដើម្បីក្លាយ ជាតារាចម្រៀងកុងត្រាថ្មី ហើយអាចលើកមុខមាត់គ្រូបង្វឹករបស់ខ្លួន?

កុំភ្លេចរងចាំតាមដានទស្សនាទាំងអស់គ្នា The Voice Cambodia រដូវកាលទី៣ បានមកដល់ថ្ងៃចាក់ផ្សាយវគ្គ Blind Audition យ៉ាងពិតប្រាកដហើយដែលនឹងចាប់ផ្តើមចាក់ ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២៣ នៅវេលាម៉ោង៨យប់តទៅនៅលើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV។

Share This Post: