ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តព្រៃវែង បញ្ជាក់ថា ខេត្តព្រៃវែង នឹងមិនមានការបាញ់ល្បឿនយានយន្តទៀតទេ

BY
srey nuch
June 2, 2023

ខេត្តព្រៃវែង៖ នៅថ្ងៃទី០២​ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការនគរបាលខេត្តព្រៃវែង បានបង្ហោះសារ នៅមុននេះបន្តិច ដោយបញ្ជាក់ថា ខេត្តព្រៃវែង នឹងមិនមានបាញ់ល្បឿនយានយន្តទៀតទេ។

ស្នងការនគរបាលខេត្តព្រៃវែង បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាគោរពច្បាប់ចរាចរណ៍ គោរពជីវិតមនុស្សតាមដងផ្លូវ។ ប្តូរមកតឹងតែងបំផុតអ្នកបើកបរមានគ្រឿងស្រវឹង ពិសេសមានសារធាតុញៀន ៕

ប្រភព៖ Chhoeun Bunchhorn (ឈឿន ប៊ុនឆន)

Share This Post: