PR

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៉ី អេហ្វ ជី អិចប្រេសហ្វូដគ្រុប

BY
Liny Chan
June 2, 2023

នៅថ្ងៃសុក្រ ១៤ កើត ខែ ជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និងក្រុមហ៊ុន អ៉ី អេហ្វ ជី អិចប្រេសហ្វូដគ្រុប (EFG Group) នៅរោងចក្រផលិតភេសជ្ជៈ ហនុមាន ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៤ស្រុក អង្គស្នួល ខេត្ត កណ្តាល។

នេះជាកិច្ចសហប្រតិបត្តិការដើម្បីជំរុញផលិតផលរបស់ក្រុមហ៊ុន ហនុមាន ទៅដល់អ្នកប្រើប្រាស់ផ្ទាល់តាមរយៈបណ្តាសាខាហាងម្ហូបអាហារជាពិសេស គ្រប់សាខា ដឹ ភីហ្សា ខមផេនី (The Pizza Company) ទូទាំងប្រទេស ដែលក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស នឹងក្លាយជាដៃគូផ្តាច់មុខក្នុងការផ្តត់ផ្គង់ ស្រាបៀរ ហនុមាន នៅគ្រប់សាខាហាងម្ហូបអាហារ ដែលស្ថិតនៅក្រោមក្រុមហ៊ុន អ៉ី អេហ្វ ជី អិចប្រេសហ្វូដគ្រុប (EFG Group) និងនៅលើ Hungry App ផ្លូវការរបស់ក្រុមហ៊ុន។

ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស បានបង្កើតឡើងដោយការយកចិត្តទុកដាក់បំផុត ក្នុងគោលបំណងឱ្យប្រជាជនកម្ពុជា ទទួលបាននូវផលិតផល ដែលមានគុណភាពខ្ពស់ និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល លើកស្ទួយសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារ និង លើកតំកើនផលិតផលក្នុងស្រុក ព្រមទាំង នាំយកកេរ្តិ៍ឈ្មោះផលិតផល របស់ប្រទេសយើងទៅទីផ្សារអន្តរជាតិ។ ថ្មីៗនេះផងដែរ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានធ្វើការចុះហត្ថលេខាព្រមព្រៀងដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុន Yakyim Intertrade Co., Ltd ក្នុងការចែកចាយផ្តាច់មុខផលិតផល ស្រាបៀរ ហនុមាន នៅក្នុងទីផ្សារប្រទេសថៃ។ នេះជាមោទកភាពមួយទៀតរបស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក្នុងការនាំចេញនូវផលិតផលខ្មែរទៅទីផ្សារអន្តរជាតិ ហើយនៅថ្ងៃនេះក្រុមហ៊ុនហនុមានក៏បានសហការជាមួយក្រុមហ៊ុន EFG Group ជាក្រុមហ៊ុនឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ដែលនាំស្លាកសញ្ញាអន្តរជាតិមកកម្ពុជា។ កិច្ចសាហប្រតិបត្តិការនេះគឺជាយុទ្ធសាស្រ្តមួយ ដើម្បីជំរុញទិសដៅ និងចក្ខុវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស។

ថ្មីៗនេះផងដែរ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានឈ្នះពានរង្វាន់មេដាយមាស ពីស្ថាប័នកំពូល Monde Selection ឆ្នាំ ២០២៣ ទៅលើផ្នែករសជាតិដ៏ល្អឥតខ្ចោះនៃ ស្រាបៀរ ហនុមាន! នេះជាមោទកភាពមួយក្នុងចំណោមមោទកភាពមួយបន្ថែមទៀតសម្រាប់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក៏ដូចជាសម្រាប់អតិថិជនទាំងក្នុងប្រទេស និងអតិថិជនអន្តរជាតិទាំងអស់ផងដែរ។

ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក Chas GESCHKE នាយកប្រតិបត្តិ នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង លោក Martin Darby Managing Director of EFG Group ហើយក៏មានភ្ញៀវកិត្តយសជាច្រើនរូបចូលរួមផងដែរ។

លោក Chas GESCHKE នាយកប្រតិបត្តិ នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ “កិច្ចសហការនេះគឺជាការចាប់ផ្តើមនៃការរួមបញ្ចូលគ្នានៃក្រុមហ៊ុនដែលមានសក្តានុពលចំនួនពីរ ក្នុងការស្វែងរកឧត្តមភាព និងបំពេញសេចក្តីត្រូវការរបស់អតិថិជនទាំងអស់ទូទាំងប្រទេស។

ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ប្តេជ្ញាចិត្តខ្ពស់ចំពោះគុណភាព និងការច្នៃប្រឌិតអ្វីដែលថ្មី ហើយចូលរួមជាមួយ អ៉ី អេហ្វ ជី ខេមបូឌា ដែលជាក្រុមហ៊ុនមានឈ្មោះល្បី ឈានមុខគេក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈដើម្បីភាពរីកចម្រើន និងជោគជ័យរួមគ្នាជានិច្ចនិរន្តរ៍”។

ចំពោះការថ្លែងមតិលើកិច្ចព្រមព្រៀងនេះ លោក Martin Darby នាយកគ្រប់គ្រងនៃក្រុមហ៊ុន អ៉ី អេហ្វ ជី
អិចប្រេសហ្វូដគ្រុប (EFG Group) បានថ្លែងអំពីការកោតសរសើរចំពោះក្រុមហ៊ុនស្រាបៀរហនុមាន ដែលជាស្រាបៀរក្នុងស្រុក កំពុងតែមានប្រជាប្រិយភាពខ្ពស់ ជាមួយនឹងសន្ទុះគាំទ្រយ៉ាងខ្លាំងក្លាក្នុងប្រទេសកម្ពុជា រួមផ្សំជាមួយនឹងភីហ្សា ដែលពេញនិយមទូទាំងប្រទេសកម្ពុជា ដឹ ភីហ្សា ខមផេនី (The Pizza Company), ភោជនីយដ្ឋានសាច់អាំង បាប៊ី ឃ្យូ ផ្លាហ្សា(BAR.B.Q Plaz), អ៊ីតធូហ្គេតដឺ (Eat Together), បាយភូមិ (Bay Phum), ហាងកាហ្វេអន្តរជាតិ ដឹ កូហ្វី ក្លិប(The Coffee Club), ដែលស្ថិតក្រោមសិទ្ធិផ្តាច់មុខដោយក្រុមហ៊ុន អ៊ី អេហ្វ ជី អិចប្រេសហ្វូដគ្រុប (EFG Group)។ ក្នុងនោះផងដែរ ផលិតផលស្រាបៀរ ហនុមាន នឹងមានដាក់លក់ជាង ៦០ ទីតាំងទូទាំងប្រទេសកម្ពុជា រួមមាន ក្រុងបោយប៉ែត សិរីសោភ័ណ បាត់ដំបង សៀមរាប កំពង់ចាម ស្គន់ កំពង់ស្ពឺ ក្រុងព្រះសីហនុ តាខ្មៅ និងភ្នំពេញ។

លើសពីនេះទៅទៀត លោកបានថ្លែងថា៖ «មូលហេតុដែលលោកជ្រើសរើសស្រាបៀរ ហនុមាន ជាដៃគូ ព្រោះផលិតផលស្រាបៀរហនុមាន ពិតជាផ្តោតសំខាន់លើគុណភាព នឹងជ្រើសរើសនូវវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ ក្នុងការផលិត ស្រាបៀរ ហនុមាន គឺប្រៀបបីដូចនឹង The Pizza Company ផងដែរ ដែលជ្រើសរើសតែវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ក្នុងការធ្វើភីហ្សា ហើយស្រារបៀរ ហនុមាន ដែលមានគុណភាពខ្ពស់ ជាមួយនឹងភីហ្សាដែលមានគុណភាពខ្ពស់ គឺពិតជាត្រូវគ្នាខ្លាំងណាស់»

ក្រោយបញ្ចប់កម្មវិធី ចុះហត្ថលេខា ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានធ្វើបទបង្ហាញនូវខ្សែសង្វាក់ ផលិតកម្ម របស់ខ្លួនជូនដល់ភ្ញៀវកិត្តិយសបានទស្សនា។ ចំណុចពិសេស ដែលធ្វើឱ្យក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ពិតជាមានភាពវិសេសវិសាល គឺរសជាតិឈានមុខ និងគុណភាពខ្ពស់ ដែលត្រូវបានផលិតយ៉ាងសម្រិតសម្រាំង ស្របតាមស្តង់ដារអន្តរជាតិ ដោយអ្នកជំនាញច្បាស់លាស់ លំដាប់ពិភពលោក ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។

លោក Martin Darby នាយកគ្រប់គ្រងនៃក្រុមហ៊ុន អ៉ី អេហ្វ ជី អិចប្រេសហ្វូដគ្រុប (EFG Group) បានមានប្រសាសន៍បន្ថែមទៀតថា៖ ខ្ញុំធ្លាប់ធ្វើការនៅក្នុងរោងចក្រសាបៀរពីមុនមកនៅចក្រភពអង់គ្លេស ក្រោយពីបានធ្វើទស្សនកិច្ចរោងចក្រហនុមានហើយ ឃើញថា រោងចក្រហនុមាន គឺពិតជាមានសោភ័ណភាពស្រស់ស្អាត ទំនើប អនាម័យខ្ពស់ ហើយលោកពិតជាមានការកោតសរសើរចំពោះការរៀបចំប្រកបដោយស្តង់ដារ និងសុវត្ថិភាពខ្ពស់។

“ភ្ញៀវកិត្តយសដែលបានធ្វើការទស្សនាក៏បានធ្វើការកោតសរសើរចំពោះទំនើបកម្ម និងភាពសម្រិតសម្រាំងយ៉ាងល្អឥតខ្ចោះនៃការផលិតភេសជ្ជៈ របស់ក្រុមហ៊ុន ហនុមាន ដែលរាប់ចាប់តាំងពីការជ្រើសរើសគ្រឿងផ្សំរហូតដល់ការវេចខ្ចប់ ផលិតផលសម្រេច ដោយបានឆ្លងកាត់នូវដំណាក់កាលផលិត ក៏ដូចជាការពិសោធន៍ត្រឹមត្រូវ តាមបទដ្ឋានស្តង់ដារខ្ពស់ ដើម្បីធានាបាននូវគុណភាព មុននឹងចែកចាយទៅលើទីផ្សារ។

Share This Post: