ព័ត៌មានជាតិ

ក្រោយមានសារព័ត៌មានមួយយករូបមន្ត្រីនគរបាលចរាចរណ៍ទៅចុះផ្សាយប្រៀបធៀបទៅនឹង «ចោរ» ពេលនេះ សាម៉ីខ្លួន បានបង្ហាញមុខ ជាមួយការបង្ហោះសារយ៉ាងចាក់ដោត

BY
Liny Chan
June 3, 2023

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះផេកសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយ ដោយសរសេរប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរមកលើមន្ត្រីអនុវត្តច្បាប់ ដោយបានប្រៀបធៀបមន្ត្រីអនុវត្តច្បាប់ ទៅនឹង «ចោរ»។ ក្រោយបានឃើញការចុះផ្សាយបែបនេះ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនបង្អង់យូរបានចេញសេចក្តីបកស្រាយបំភ្លឺទាក់ទងនឹងការចុះផ្សាយនេះ។

ជាមួយគ្នានេះដែរ ក្រៅពីការស្រាយបំភ្លឺរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៣ ដដែលនេះ មន្ត្រីនគរបាលចរាចរណ៍ដែលត្រូវបានសារពត៌មានចុះផ្សាយប្រមាទមេីលងាយមកលេីរូបគាត់នោះ បានបង្ហោះសារនៅលើគណនីហ្វេសផ្ទាល់ខ្លួនដែលមានឈ្មោះ Raksmey My ដោយរៀបរាប់ដូច្នេះថា៖ «ឥឡូវខ្ញុំសុំបង្ហាញមុខរបស់ខ្ញុំអោយស្គាល់តែម្តង គ្រាន់តែខ្ញុំពាក់ស្បៃឃ្លុំមុខចុះធ្វើការហាលថ្ងៃក្ដៅ ដើម្បីការពារកម្ដៅនិងធូលីដីសោះនិង ស្រាប់តែមានផេកមួយនេះលួចថតយករូបខ្ញុំទៅផុសថា ខ្ញុំឃ្លុំមុខដូចចោរ ហើយមុននិងចោទខ្ញុំថាជាចោរនិង មានដឹងប្រវត្តិនិងប្រភពខ្ញុំមកពីណាអត់ ហើយខ្ញុំបានទៅលួចប្លន់ទ្រព្យសម្បត្តិរបស់អ្នកឯងអីខ្លះហើយ ឬនៅ
សូមយកខួរក្បាលរបស់អ្នកមកគិតពិចារណាផងមុន និងវាយប្រហារគេ ។ ប៉ុន្តែបើខ្ញុំធ្វើការអនុវត្តច្បាប់ចរាចរណ៍ខុស និងល្មើសដែលច្បាប់ចរាចរណ៍ដែលបានចែងក្នុងមាត្រា សូមវាយប្រហារចុះខ្ញុំនិងទទួលយកគ្រប់យ៉ាង។ »៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
អត្ថបទ៖ លីនី

Share This Post: