PR

វេជ្ជបណ្ឌិត ប្រាប់ក្បួនជ្រើសប្រេងដែលគួរប្រើ ដើម្បីចៀសពីជម្ងឺស្ទះសរសៃឈាមបេះដូង

BY
Liny Chan
June 7, 2023

លោកអ្នកប្រាកដជាធ្លាប់លឺ និងធ្លាប់ដឹងពីជម្ងឺស្ទះសរសៃឈាមបេះដូងរួចមកហើយ ត្បិតជម្ងឺនេះមិនមែនជាប្រភេទជម្ងឺឆ្លង ក៏ប៉ុន្តែមានប្រជាជនកម្ពុជាមិនតិចនាក់នោះទេ ដែលបានស្លាប់បាត់បង់ជីវិតដោយសារជម្ងឺនេះ ដូច្នេះក្នុងអត្ថបទនេះ យើងនឹងមកដឹងពីមូលហេតុធំមួយដែលនៅពីក្រោយការកើតជម្ងឺស្ទះសរសៃឈាមបេះដូងនេះ។

នៅក្នុងកម្មវិធីកិច្ចសន្ទនា TV Talkshow ថ្មីៗនេះ លោកវេជ្ជបណ្ឌិត ថេង យូដាលីន អ្នកឯកទេសជម្ងឺបេះដូង បានចែករំលែកព័ត៌មានគួរឲ្យព្រួយបារម្ភអំពីស្ថានភាពជម្ងឺស្ទះសរសៃឈាមបេះដូងនៅកម្ពុជា៖ ជម្ងឺស្ទះសរសៃឈាមបេះដូងឈរនៅលេខរៀងលំដាប់ទី២នៃមូលហេតុនៃការស្លាប់នៅក្នុងប្រទេសកម្ពុជា (យោងតាមទិន្នន័យអង្គការសុខភាពពិភពលោក(WHO) 2019) ដោយសារតែកត្តាខ្វះការយល់ដឹងទាក់ទងនឹងជម្ងឺនេះ។

យោងតាមទិន្នន័យអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ជម្ងឺស្ទះសរសៃឈាមបេះដូង គឺឈរនៅលេខរៀងលំដាប់ទី២នៃមូលហេតុនៃការស្លាប់នៅក្នុងប្រទេសកម្ពុជា ដូច្នេះយើងត្រូវផ្សព្វផ្សាយក៏ដូចជាលើកឡើងពីបញ្ហាជម្ងឺនេះឱ្យបានច្រើន ពីការប៉ះពាល់ខ្លាំងដល់គុណភាពជីវិត។ រវាងការថែរក្សាសុខភាពបេះដូងរបស់អ្នកឱ្យបានល្អ និងចំណាយប្រាក់យ៉ាងច្រើនសម្រាប់ព្យាបាលជម្ងឺស្ទះសរសៃឈាមបេះដូង តើអ្នកនឹងជ្រើសរើសវិធីមួយណា? សូមកុំរងចាំរហូតដល់វាកើតមកលើខ្លួនយើង ឬរហូតដល់ចំនួនកើនឡើងកាន់តែធ្ងន់ធ្ងរ ចូរស្វែងរកវិធីផ្ទាល់ខ្លួនដើម្បីការពារខ្លួនអ្នកពីជម្ងឺមួយនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

សម្រាប់ព័ត៌មានបន្ថែមដើម្បីជ្រាបកាន់តែស៊ីជម្រៅអំពីស្ថានភាព និងវិធីការពារខ្លួនអ្នក និងមនុស្សជាទីស្រលាញ់របស់អ្នកពីជម្ងឺស្ទះសរសៃឈាមបេះដូងនេះ សូមតាមដានកិច្ចសន្ទនាជាមួយលោកវេជ្ជបណ្ឌិត ថេង យូដាលីន នៅក្នុងកិច្ចសម្ភាសតាមរយៈវីដេអូខាងក្រោមនេះ៖

ដោយយោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ថេង យូដាលីន ដែលជាគ្រូពេទ្យឯកទេសជម្ងឺបេះដូងនិងសរសៃឈាម បានពន្យល់ឱ្យដឹងថា មានកត្តាជាច្រើនដែលជំរុញឱ្យកើតមានជម្ងឺស្ទះសរសៃឈាមបេះដូង ប៉ុន្តែក្នុងនោះមានកត្តាធំៗចំនួនពីរដែលជះឥទ្ធិលពលខ្លាំង គឺកត្តារបបអាហារ និងការហាត់ប្រាណ។ លោកវេជ្ជបណ្ឌិតបន្តថា កត្តាចំណីអាហារគឺ ជះឥទ្ធិពលខ្លាំងណាស់ដល់សុខភាពរាងកាយ ជាក់ស្ដែងក្រុមអាហារដែលងាយនឹងធ្វើឱ្យមានបញ្ហាស្ទះសរសៃឈាមបេះដូង គឺជាប្រភេទអាហារដែលមានរសជាតិប្រៃខ្លាំងពេក និងជាពិសេសគឺពពួកគ្រឿងបំពងដែលប្រើប្រេងឬខ្លាញ់ច្រំដែលៗ។ លោកគ្រូពេទ្យបានបន្ថែមថា ពពួកប្រេងឆា ខ្លាញ់ជ្រូក មួយចំនួន គឺប្រើហើយងាយនឹងធ្វើឱ្យលើសជាតិខ្លាញ់(កូលេស្តេរ៉ុល) ក្នុងរាងកាយលឿនបំផុត ដូច្នេះប្រេងដែលគួរប្រើគឺពពួកប្រេងដែលចម្រាញ់ចេញពីគ្រាប់ធញ្ញជាតិ ឬប្រេងបន្លែជាដើមដូចជាប្រេងសណ្តែកសៀង ឬប្រេងអង្ករសម្រូប។ ពីព្រោះប្រេងទាំង២ប្រភេទនេះ មិនមានផ្ទុកCholesterol (ឬហៅថាខ្លាញ់អាក្រក់) ដែលមានសារធាតុចិញ្ចឹមល្អៗដែលជួយកាត់បន្ថយបញ្ហាស្ទះសរសៃឈាម វាខុសពីប្រេងដែលចម្រាញ់ពីសត្វ។ ដូច្នេះហើយការប្រើប្រាស់ប្រេងដែលមានសារៈប្រយោជន៍ក្នុងពេលចម្អិនអាហារនិងជ្រើសរើសយកគ្រឿងផ្សំល្អៗគឺជាវិធីសាមញ្ញមួយក្នុងការជ្រើសរើសអាហារសុខភាពក៏ដូចជាការពារសុខភាពបេះដូងរបស់អ្នកផងដែរ។

ក្រៅពីនេះ ការហាត់ប្រាណក៏ជាផ្នែកធំមួយដែលអាចជួយឱ្យលោកអ្នកចៀសឆ្ងាយពីបញ្ហាស្ទះសរសៃឈាមបេះដូងផងដែរ ពីព្រោះថានៅពេលលោកអ្នកបង្កើតសកម្មភាពដូចជាការដើរ រត់ ឬក៏ហាត់យូហ្គា គឺជាផ្នែកមួយជួយបញ្ចុះកូលេសស្ដេរ៉ុលក្នុងរាងកាយ បានច្រើនបំផុត ហើយក៏ជួយឱ្យចរន្តឈាមដំណើរស្រួល ហើយបេះដូងមានសុខភាពល្អ។

សរុបជារួម ដើម្បីចៀសឆ្ងាយពីជម្ងឺស្ទះសរសៃឈាមបេះដូង លោកអ្នកត្រូវមានទម្លាប់ក្នុងការហាត់ប្រាណ និងជ្រើសរើសរបបអាហារឱ្យបានត្រឹមត្រូវ។ ជាពិសេសសូមជ្រើសរើសប្រភេទប្រេងឆាណាដែលល្អចំពោះសុខភាពយើង។

Dr. Quote: យើងគួរតែកាត់បន្ថយឬការប្រើខ្លាញ់អាក្រក់ហើយជំនួសមកប្រើប្រេងដែលមានប្រយោជន៍ចំពោះសុខភាពបេះដូង

Share This Post: