Nissan Auto Tech

តារាបាល់ទាត់ក្លឹប Real Madrid សាកល្បងបើករថយន្ត LEAF e+ និង LEAF NISMO RC

BY
Liny Chan
September 10, 2021

លោក Eden Hazard តារាបាល់ទាត់ប្រចាំក្លឹប Real Madrid C.F. និងឯកអគ្គរដ្ឋទូតរថយន្តនីសាន់ (Nissan) ពិភពលោក ចាប់តាំងពីឆ្នាំ 2018 បានសាកល្បងបើកបររថយន្ត នីសាន់ Nissan LEAF e+ ដោយស្ថិតក្រោមការបង្ហាត់បង្រៀនពីអ្នកជំនាញបើករថយន្តប្រណាំង ក្រុម Formula E របស់នីសាន់ គឺលោក Oliver Rowland។

ក្នុងក្លឹប Real Madrid លោកក៏ជាប្រធានក្រុមបាត់ទាត់ប្រទេសបែលហ្សិកផងដែរ – ដែលក្នុងពេលបច្ចុប្បន្ននេះ ជាក្រុមបាល់ទាត់ស្ថិតក្នុងលំដាប់ថ្នាក់ខ្ពស់បំផុតរបស់ FIFA នៅទូទាំងពិភពលោក ។ នៅពេលរូបលោកបានក្លាយជាឯកអគ្គរដ្ឋទូតរបស់នីសាន់ លោក Hazard ក៏បង្ហាញពីបំណងប្រើប្រាស់រថយន្តអគ្គីសនីភ្លាមៗ ។ ក្តីបំណងនេះក៏បានសម្រេច ដោយលោកបានបើករថយន្តស៊េរីថ្មី ដែលមិនបញ្ចេញផ្សែងពុលដល់បរិស្ថានគឺម៉ាក Nissan LEAF e+ ដោយបើកចេញដោយផ្ទាល់ពីឃ្លាំងរថយន្តនីសាន់ Caetano Reicomsa ទីក្រុងម៉ាដ្រីត (Madrid) ជាទីដែលលោកបានជួបនិងលោក Rowland។

លោក Rowland បានផ្ដល់ការណែនាំមួយចំនួនអំពីការបើកបររថយន្តថ្មី EV មុនពេលបង្រៀនគាត់ពីរបៀបប្រើប្រាស់រថយន្តប្រណាំងរបស់លោកគឺ LEAF NISMO RC។

ក្រោយពេលពិភាក្សាគ្នា លោក Hazard បាននិយាយដូច្នេះ “ខ្ញុំដឹងថា ការបើករថយន្តអគ្គីសនីនៅលើដងផ្លូវ ពិតជាមានអារម្មណ៍សប្បាយរីករាយមែន – វាពិតជាបទពិសោធន៍បើករថយន្តលើដងផ្លូវដ៏អស្ចារ្យមួយ!” ។ “ជាពិសេសនោះ ខ្ញុំចូលចិត្តបើករថយន្តនីសាន់ (Nissan) LEAF NISMO RC ។ ខ្ញុំស្រលាញ់ការរត់នៅលើដងផ្លូវរបស់រថយន្តនេះ ហើយការបង្កើនល្បឿនបានលឿនភ្លាមៗរបស់រថយន្ត គឺពិតជាមិនគួរឲ្យជឿ។”
លោក Rowland បាននិយាយថា “ខ្ញុំគឺជា អ្នកគាំទ្រកីឡាបាល់ទាត់ដ៏ស្មោះស្ម័គ្រម្នាក់ វាជាឱកាសដ៏រំភើបមួយសម្រាប់ខ្ញុំ ដែលបានជួបកីឡាករដ៏ឆ្នើមបំផុតម្នាក់របស់ពិភពលោក ។ លោក Eden ពិតជាធ្វើបានល្អណាស់ ហើយការឃើញសា្នមញញឹមប្រកបដោយក្ដីរំភើបនៅលើផ្ទៃមុខរបស់គាត់ ពិតជារកអ្វីមកកាត់ថ្លៃពុំបាន។”

អត្ថបទចុះផ្សាយរបស់នីសាន់ (Nissan) នេះ នាំមកជូនលោកអ្នកដោយក្រុមហ៊ុន Tan Chong Motor Cambodia.
សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក។

Share This Post: