[ទំព័រម្ហូប] ទំនងរបស់គេមែន! បាយឆាកាពិសាច់ជ្រូកបីជាន់ សល់បាយកកច្រើនអាចច្នៃជាបាយឆាបែបនេះបាន ស្រួលធ្វើមិនចំណាយច្រើនហើយឆ្ងាញ់ទៀត
រៀនធ្វើម្ហូប November 25, 2021 Bee Food

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត បាយឆាកាពិសាច់ជ្រូកបីជាន់មកផ្ញើ សម្រាប់បងប្អូនដែលនិយមចូលចិត្តទទួលទានកាពិ ធានាថាប្រសិនជាបានសាកប្រាកដជាដកចិត្តមិនរួចតែម្តង ។ សាច់ជ្រូកបីជាន់ឆាកាពិក្លិនឈ្ងុយឆ្ងាញ់ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. បាយស ១ចានចង្កឹះ
  2. សាច់ជ្រូកបីជាន់ ៣០០ក្រាម
  3. កាពិ ១ស្លាបព្រាបាយ
  4. ស្ករស 1/2 ស្លាបព្រាបាយ
  5. ទឹកស៊ីអ៉ីវ 1/2 ស្លាបព្រាបាយ
  6. ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
  7. ម្ទេសស្រស់ចិញ្ច្រាំម៉ត់ ១ស្លាបព្រាបាយ
  8. ស្លឹកក្រូចហែក ៥សន្លឹក
  9. ម្ទេសប្លោកវែង ហាន់ជាសរសៃៗ១គ្រា​ប់

*វិធីធ្វើ

  • យកខ្ទះបើកភ្លើងអោយក្តៅ នៅពេលដែលខ្ទះក្តៅដាក់សាច់ជ្រូកបីជាន់ចូលទៅក្នុងខ្ទះលីងអោយលឿងល្អ និងមានខ្លាញ់ចេញមក

Tip ដោយសារតែសាច់ជ្រូកបីជាន់មានខ្លាញ់ជាប់ នៅពេលដែលត្រូវនឹងកម្តៅនោះ នឹងមានខ្លាញ់ចេញមក រួចយើងអាចប្រើខ្លាញ់ក្នុងការឆា

  • បន្ទាប់មកដាក់ខ្ទឹមសចូលទៅ និងម្ទេសចិញ្ច្រាំចូលទៅឆាអោយមានក្លិនឈ្ងុយ ក្រោយមកដាក់កាពិចូលទៅឆាអោយចូលគ្នា រួចចាក់បាយសចូលទៅ តាមដោយស្ករស និងទឹកស៊ីអ៉ីវ ឆាអោយចូលគ្នា រោយពីលើដោយស្លឹកក្រូចហែករួច និងម្ទេសប្លោកវែងហាន់សរសៃ ឆាអោយចូលគ្នារហូតទាល់តែស្ងួតល្អ ដួសដាក់ចានសម្រាប់ទទួលទានជាការស្រេច។