[ទំព័រម្ហូប] ទំនងណាស់! សាច់បីជាន់ឆាអំបិលម្ទេស គ្រាន់តែឃើញស្រក់ទឹកមាត់បាត់ទៅហើយ
រៀនធ្វើម្ហូប November 25, 2021 Bee Food

យើងដឹងរួចមកហើយថា សាច់បីជាន់យកមកធ្វើអ្វីក៏ឆ្ងាញ់ដែរមែនទេ? ថ្ងៃនេះដែរយើងនឹងនាំមិត្តទាំងអស់គ្នាមកធ្វើ សាច់បីជាន់ឆាអំបិលម្ទេសដែលមានរសជាតិឆ្ងាញ់ យកមកធ្វើគ្រឿងក្លែមក៏បាន ជាមុខម្ហូបក៏​បាន ដោយសាច់ជ្រូកបីជាន់ឆាអំបិលម្ទេសឈ្ងុយៗ តោះយើងមកធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. សាច់បីជាន់ ៣០០ក្រាម
  2. ឬសជីវ៉ាន់ស៊ុយបុកម៉ត់ ៥ឬស
  3. ខ្ទឹមសចិញ្ច្រាំ ៥គ្រាប់
  4. ម្ទេសស្រស់ចិញ្ច្រាំម៉ត់ ១០គ្រាប់
  5. អំ​បិល 1/2 ស្លាបព្រាកាហ្វេ
  6. ម្ស៉ៅស៊ុប ១ស្លាបព្រាបាយ
  7. ជីវ៉ាន់ស៊ុយរោយពីលើ ១ដើម

*វិធីធ្វើ

  • យកសាច់បីជាន់ទៅលីងនៅលើខ្ទះដែលក្តៅដោយប្រើភ្លើងកណ្តាលដោយមិនចាំបាច់ប្រើប្រេងឆា​ ព្រោះខ្លាញ់ដែលបានមកពីសាច់ជ្រូកបីជាន់លីង រួចដាក់ឬស​ជីវ៉ាន់ស៊ុយ ខ្ទឹមស និងម្ទេសចិញ្ច្រាំចូលទៅលីងអោយឈ្ងុយ និងចូលគ្នាល្អ
  • ផ្សំរសជាតិដោយ ម្ស៉ៅស៊ុ​ប និងអំបិល លីងអោយចូលគ្នាល្អ ដួសដាក់ចាន រោយពីលើដោយ ជីវ៉ាន់ស៊ុយជាការស្រេច។