[ទំព័រម្ហូប] តោះចែករំលែក! តិចនិកក្នុងការជ្រើសរើសក្តាមសេះ បានសាច់ណែនល្អ ផ្អែមឆ្ងាញ់ ចំណាយលុយត្រូវចិត្ត
រៀនធ្វើម្ហូប November 24, 2021 Bee Food

សួស្តីបងប្អូនទាំងអស់គ្នា​ សម្រាប់បងប្អូនដែលនិយមទទួលទានក្តាមសមុទ្រ ប៉ុន្តែមិនមានជំនាញក្នុងការជ្រើសរើសក្តាមដែលមានសាច់ណែនល្អ តោះថ្ងៃនេះដែរ Khmernote មានតិចនិកក្នុងការជ្រើសរើសក្តាមសមុទ្រមកចែកជូនដូចខាងក្រោម៖

  1. នៅត្រង់ផ្នែកខ្លួនក្តាមនៅពេលដែលយើងយកដៃចុចមើលទៅ ត្រូវមានសភាពណែនល្អ និងស្រុតរឺផត មិនមានស្នាមបែក
  2. ភ្នែកក្តាមត្រូវមានរាងមូលល្អ ពណ៍ក្រម៉ៅ ហើយមិនរបូតចេញពីខ្លួន
  3. ដង្កៀបក្តាមមិនត្រូវបាក់ រឺរបូតចេញពីខ្លួនក្តាម
  4. ក្តាមត្រូវធ្ងន់សមសួនល្អមិនស្រាលពេក

ត្រឹមតែប៉ុណ្ណេះបងប្អូននឹងទទួលបានក្តាមដែលមានសាច់ណែនជាមិនខាន