[ទំព័រម្ហូប] ថ្មីទៀតហើយ! ឈូឈីបង្កង មីនុយថ្មីសម្រាប់បងៗស្រ្តីមេផ្ទះ កុំភ្លេចសាកធ្វើណា រសជាតិឆ្ងាញ់ឈ្ងុយជាប់ចិត្ត
រៀនធ្វើម្ហូប November 25, 2021 Bee Food

សួស្ដីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានមុខម្ហូបថ្មី ប្លែកទៀតហើយមកណែនាំជូន នោះគឹ ឈូឈីបង្កង។ សម្រាប់មុខម្ហូបឈូឈីបង្កងនេះដែរ មានលក្ខណៈស្រដៀងទៅនឹងបង្កងអប់គ្រឿងដែរ មានក្លិនឈ្ងុយខ្ទិះដូងនិងគ្រឿង រសជាតិឈ្ងុយឆ្ងាញ់ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. បង្កង ១ក្បាល
  2. ក្បាលខ្ទិះ 1/2 ចានចង្កឹះ
  3. គ្រឿងបុករួច ២ស្លាបព្រាបាយ
  4. ស្លឹកក្រូចសើចហាន់ល្អិត ៥សន្លឹក
  5. ម្ទេសប្លោកហាន់សរសៃៗ ១គ្រាប់

*វិធីធ្វើ

  • ជាដំបូងយើងយកបង្កងមកលាងទឹកកាត់ពុកមាត់ចេញអោយស្អាត រួចយកកន្រែ្តកាត់បង្កងជាពីរមិនអោយដាច់ចេញពីគ្នា រួចយកក្រដាស់អាលុយមីញ៉ូមសម្រាប់អាំងខ្ចប់បង្កងអោយជិត រួចយកទៅអាំងនៅលើខ្ទះរឺអប់ក្នុងម៉ាសុីនដុត រយះពេល ៥ទៅ៨នាទី ដោយប្រើសីតុណ្ហភាព ១៨០អង្សាសេ រួចយកដាក់ចាន
  • ក្រោយមកទៀតបែកចែកខ្ទិះជាបីផ្នែក ដោយដាក់ពីរផ្នែកដំបូងអោយស្មើរគ្នា និងផ្នែកទី៣ តែបន្តិចទៅបានហើយសម្រាប់ស្រោចពីលើបង្កងយើង
  • ក្រោយមកទៀតចាក់ក្បាលខ្ទិះពីរផ្នែកដែលស្មើរគ្នាដាក់ចូលទៅក្នុងខ្ទះ នៅពេលដែលក្បាលខ្ទិះពុះហើយ ដាក់គ្រឿងដែលយើងបុករួចចូលទៅឆាអោយចូលគ្នា នៅពេលដែលគ្រឿងនិងខ្ទិះឆ្អិនហើយដាក់ទឹកត្រី ស្ករស ភ្លក់រសជាតិតាមចំណូលចិត្ត
  • យកក្បាលខ្ទិះផ្នែកទីបីទៅកម្តៅអោយពុះល្អ
  • តោះយើងងាកមករៀបចំដាក់ចាន ដោយយកបង្កងចេញពីក្រដាស់ខ្ចប់អាំង រួចស្រោចគ្រឿងឆាពីលើរោយពីលើដោយស្លឹកក្រូចសើច ម្ទេសប្លោកវែងហាន់ល្អិត និងក្បាលខ្ទិះដែលនៅសល់ស្រោចពីលើជាការស្រេច។