[ទំព័រម្ហូប] តោះស៊ែរតៗគ្នា ដើម្បីចែករំលែកពីរបៀបជ្រើសរើសសាច់ជ្រូកដែលល្អ ថ្មីស្រស់ មិនប៉ះពាល់ដល់សុខភាព
រៀនធ្វើម្ហូប November 28, 2021 Bee Food

សួស្តីបងប្អូនស្រ្តីមេផ្ទះទាំងអស់គ្នា សម្រាប់បងប្អូនស្រ្តីមេផ្ទះដែលតែងទិញសាច់ជ្រូក រឺ ជ្រើសរើសសាច់ជ្រូកនៅតែមិនបានល្អនោះ ថ្ងៃនេះដែរយើងមានក្បូនក្នុងការជ្រើសរើសសាច់ជ្រូកដែលស្រស់ថ្មី មិនប៉ះពាល់ដល់សុខភាព តោះយើងមកមើលទាំងអស់គ្នា៖

  1. សាច់ជ្រូកដែលល្អនោះពណ៍នៃសាច់ជ្រូកត្រូវមើលទៅសាច់មានពណ៍ផ្កាឈូកខ្ចីៗ មិនខៀវ មិនស្រគាំ រឺមានអារម្មណ៍ថានៅផ្នែកខាងក្នុងនៃសាច់ជ្រូកនោះមានពណ៍ដូចជាខ្ទាំក្នុង ហើយមួយវិញទៀត សាច់ជ្រូកដែលមានពណ៍ក្រហមពេកក៏មិនល្អដែរ ព្រោះអាចនឹងមានការដាក់ពណ៍ រឺចាក់សារធាតុគីមីដែលធ្វើអោយសាច់មានពណ៍ក្រហម
  2. ចំណែកនៅក្នុងបរិវេណស្បែកជ្រូកដែលល្អវិញ ត្រូវមានសភាពភ្លឺរលោង មើលទៅស្អាតមិនគ្រើមនៅលើស្បែក ចំណែកខ្លាញ់នៃខ្លាញ់ជ្រូកត្រូវមានពណ៍សថ្លា មើលទៅស្អាតមិនមានរោមជាប់នៅលើស្បែក ហើយនៅពេលដែលយើងយកដៃប៉ះហើយស្បែកជ្រូកនោះត្រូវទន់ល្មើយ នៅពេលដែលយើងយកដៃសង្កត់ថ្នមៗទៅ សាច់ជ្រូកនោះនិងឡើងវិញមិនផត