[ទំព័រម្ហូប] អណ្តាតទាបំពងស្រួយ ម្ហូបក្លែមដ៏ពេញនិយម ធ្លាប់ឃើញគេលក់ និងទិញគេញ៉ាំតាមពិតងាយធ្វើបែបនេះសោះ
រៀនធ្វើម្ហូប November 28, 2021 Bee Food

សួស្តីបងប្អូនទាំងអស់គ្នា ដែលកំពុងសម្លឹងរកម្ហូបក្លែមថ្មី ថ្ងៃនេះដែរយើងមានរូបមន្ត អណ្តាតទាបំពងស្រួយ ពិសេសមកផ្ញើ តោះយើងមកមើលគ្រៀងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. អណ្តាតទាជាប់ក្បាលម៉ាក aro ៥០០ក្រាម
  2. ទឹកត្រី ២ស្លាបព្រាបាយ
  3. ខ្ទឹមស ១៥ក្រាម
  4. ម្ស់ៅសម្រាប់បំពង ៨០ក្រាម
  5. ប្រេងសម្រាប់បំពង

*វិធីធ្វើ

  • យកខ្ទឹមសបកសំពកបុកអោយម៉ត់ល្មម ក្រោយមកទៀតកាប់អណ្តាតទាអោយដុំតូចល្មម ក្រោយមកទៀតលាងមាត់ទាដោយទឹកខ្មេះ និងអំបិល ជួយកាត់បន្ថយជាតិរំអិល និងក្លិនមិនល្អបាន
  • ផ្សំរសជាតិដោយ ទឹកត្រី និងខ្ទឹមសបុក លាយអោយចូលគ្នា តាមដោយម្ស៉ៅសម្រាប់បំពង លាយអោយចូលគ្នាម្តងទៀត
  • ចាក់ប្រេងសម្រាប់បំពងចូលក្នុងខ្ទះ នៅពេលដែលខ្ទះក្តៅ ដាក់អណ្តាតទាចូលទៅបំពងអោយលឿងស្រួយល្អ រួចស្រង់ឡើងអោយស្រស់ខ្លាញ់ រៀបចំដាក់ចានទទួលទានជាមួយនឹងទឹកម្ទេសជាការស្រេច។