[ទំព័រម្ហូប] មីសួរអប់តៅហ៊ូ ម្ហូបបែបចិនរសជាតិឆ្ងាញ់ខ្លាំងមិនចាញ់ក្នុងហាងល្បីៗ
រៀនធ្វើម្ហូប January 14, 2022 Bee Food

សួស្តីបងប្អូនទាំងអស់គ្នាដែលចូលចិត្តទទួលទានមីសួរអប់ ថ្ងៃនេះដែរយើងមានរូបមន្ត មីសួរអប់តៅហ៊ូមកផ្ញើ ចង់ដឹងរសជាតិនិងវិធីធ្វើបែបណានោះយើងមកមើលគ្រឿងផ្សំនិងវិធិធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. មីសួរ ១កញ្ចប់
  2. តៅហ៊ូលឿង ១ដុំ ពុះជាបួន
  3. ផ្សិតក្រៀមត្រាំទឹកកាត់ទងចេញ ២គ្រាប់
  4. ឃិនឆាយ ២ដើម
  5. ម្ទេសប្លោកវែងហាន់ជាសរសៃៗ ១ស្លាបព្រាបាយ
  6. ខ្ញិចាស់ ៤បន្ទះ
  7. ឬសឃិនឆាយ ៣ឬស
  8. ទឹកស៊ុប កន្លះចានចង្កឹះ
  9. ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ
  10. ទឹកស៊ីអ៉ីវ ១ស្លាបព្រាបាយ
  11. ទឹកស៊ីអ៉ីវខាប់ ១ស្លាបព្រាបាយ
  12. ប្រេងឆា ១ស្លាបព្រាបាយ
  13. ស្ករស ១ស្លាបព្រាកាហ្វេ
  14. ប្រេងខ្យង ១ស្លាបព្រាបាយ
  15. ប្រេងល្ង ១ស្លាបព្រាកាហ្វេ

*វិធីធ្វើ

  • ជាដំបូងយើងយកមីសួរមកផ្សំរសជាតិជាមួយនឹង ប្រេងខ្យង ទឹកស៊ីអ៉ីវ ប្រេងល្ង ទឹកស៊ីអ៉ីវខាប់ ម្រេច និងស្ករសលាយអោយចូលគ្នាល្អ រួចចាក់ទឹកស៊ុបចូលទៅ រួចទុកមួយអន្លើរ
  • ក្រោយមកទៀតយកតៅហ៊ូដែលយើងបានពុះជាបួនរួចមកចៀនរឺបំពងអោយស្រួយលឿងល្អ តាមដោយផ្សិតកៀម បំពងអោយឈ្ងុយតាមដោយ ឬសឃិនឆាយ ដែលយើងបានសំអាតស្អាតរួច តាមដោយខ្ញី និងមីសួរ បិតភ្លើងរួចអប់ទុករយះពេល ៧នាទី ឬរហូតទាល់តែមីសួរឆ្អិនល្អ ក្រោយមករោយពីលើដោយម្ទេសប្លោកវែង ឃិនឆាយ រួចបិទគម្របបន្តការអប់រយះពេល ២នាទី ដួសដាក់ចានជាការស្រេច។