សិល្បៈ

សោកស្ដាយបវរកញ្ញា ប៉ុន សុរ៉ាវត្តី Miss Planet Cambodia 2022 ប្រកាសបោះបង់ចោលការប្រកួតលើឆាកអន្តរជាតិ ដោយសារមូលហេតុទាំងនេះ

BY
srey nuch
November 3, 2022

ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយយោងតាមគណនីហ្វេសប៊ុកផេកផ្ទាល់របស់ ប៉ុន សុរ៉ាវត្តី ដែលជាបវរកញ្ញា Miss Planet Cambodia 2022 តំណាងឲ្យប្រទេសកម្ពុជាទៅប្រកួតនៅប្រទេស Uganda ខាងមុខនេះ បានបោះបង់ចោលការប្រកួត ដោយមូលហេតុជាច្រើននៅពីក្រោយ។

នៅក្នុងគណនីហ្វេសប៊ុករបស់ កញ្ញា ប៉ុន សុរ៉ាវត្តី សរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ជម្រាបសួរប្រជាជនកម្ពុជាទាំងអស់គ្នានាងខ្ញុំឈ្មោះ ប៉ុន សុរ៉ាវត្តី ដែលត្រូវតំណាងឲ្យប្រទេសកម្ពុជានៅក្នុងការប្រកួត Miss Planet International ឆ្នាំ 2022 នេះនៅប្រទេស Uganda ខាងមុខនេះ នាងខ្ញុំសូមជម្រាបថា នាងខ្ញុំសូមបោះបង់ចោលការប្រកួតនេះ ដោយមូលហេតុជាច្រើន ដូចជាមានការផ្ទុះនូវមេរោគអេបូឡា ដោយមានការបារម្មណ៍ពីបងប្អូន និងបណ្ដាអ្នកគាំទ្រផង ហើយបញ្ហានោះគឺនាងខ្ញុំពុំមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការរ៉ាប់រងនូវក្នុងការចំណាយទាំងអស់ ក្នុងការប្រកួតនេះទេ។ តែយ៉ាងសូមអរគុណដល់បណ្តាអ្នកគាំទ្រ នាងខ្ញុំទាំងអស់ ក៏ដូចជាកម្មវិធី Miss Planet International សូមបន្តគាំទ្រដល់កម្មវិធីមួយនេះបន្តទៀត ព្រោះថាវាជាស្នាដៃបង្កើត និងបំផុសគំនិតឡើងដោយកូនខ្មែរយើង ។ សូមគោរពអរគុណ និងអរគុណដល់ប្រជាជនកម្ពុជាទាំងអស់គ្នា សូមបន្តគាំទ្រនាងខ្ញុំបន្តទៀត និងខ្ញុំនិងមានអ្វីថ្មីសម្រាប់បងប្អូនទាំងអស់គ្នានាពេលខាងមុខនេះផងដែរ 🙏🥹🇰🇭 ” ។

ក្រោយពីកញ្ញា ប៉ុន សុរ៉ាវត្តី បានបង្ហោះសាររួចហើយ ឃើញថាមានអ្នកគាំទ្រជាច្រើន បានសោកស្ដាយចំពោះ សមត្ថភាពរបស់បរវកញ្ញារូបនេះ ដែលជាបេក្ខភាពតំណាងអេាយកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិនេះផងដែរ ៕

Share This Post: