ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទឹកចិត្តឪពុក! ខ្លួនមានជំងឺមហារីកសុខចិត្តមិនព្យាបាល ដើម្បីទុកប្រាក់ឲ្យកូនស្រី ដែលមានជំងឺមហារីកដែរ

    BY Khmernote Media March 21, 2019
    ទឹកចិត្តឪពុក! ខ្លួនមានជំងឺមហារីកសុខចិត្តមិនព្យាបាល ដើម្បីទុកប្រាក់ឲ្យកូនស្រី ដែលមានជំងឺមហារីកដែរ

    ចិន៖ បុរសជាឪពុក ដែលមានជំងឺមហារីកម្នាក់សុខចិត្តធ្វើការលះបង់ដ៏ធំមួយ ចំពោះកូនស្រីជាទីស្រាលាញ់របស់គាត់ ក្រោយគាត់បានដឹងថា កូនស្រីរបស់គាត់ក៏មានជំងឺមហារីកដែរ។ គ្រួសារដែលសម្បូរដោយអ្នកជំងឺមហារីកនេះរស់នៅក្នុងខេត្ត Henan ភាគខាងត្បូងប្រទេសចិន។ បុរសជាឪពុកត្រូវបានគេរកឃើញថា មានជំងឺមហារីកសួត ហើយគាត់បានទទួលការព្យាបាលជាច្រើនឆ្នាំមកហើយ មុនពេលដែលគាត់ដឹងថា កូនស្រីរបស់គាត់ក៏មានជំងឺមហារីកដែរនៅឆ្នាំ ២០១៥។ ពេលដែលគាត់ដឹងថា កូនស្រីរបស់គាត់មានជំងឺមហារីកដែរនោះ គាត់ក៏សម្រេចចិត្តឈប់ព្យាបាលខ្លួនឯង ដើម្បីទុកលុយសម្រាប់ព្យាបាលកូនស្រី ហើយគាត់ក៏បានស្លាប់នៅក្នុងឆ្នាំ ២០១៥ នោះតែម្តង។

    បច្ចុប្បន្នកូនស្រីរបស់គាត់ដែលមានឈ្មោះថា Sun Ying មានអាយុ ២១ ឆ្នាំ និងជានិស្សិតនៅក្នុងសាលកវិទ្យាល័យ Henan Normal University។ កន្លងមកនាងតែងទៅរៀនជាប្រចាំ ហើយគ្មានមិត្តណាម្នាក់ដឹងថា នាងមានជំងឺមហារីកនោះទេដោយគ្រាន់តែដឹងថា នាងមានសុខភាពមិនរឹងមាំឧស្សាហ៍សុំច្បាប់ពីសាលាទៅមន្ទីរពេទ្យជាញឹកញាប់។ ទើបតែពេលថ្មីនេះជំងឺមហារីករបស់នាងធ្វើទុកខ្លាំង រហូតដល់នាងត្រូវសូមច្បាប់ក្នុងរយៈពេលវែង ដើម្បីទៅសម្រាកនៅក្នុងមន្ទីរពេទ្យ​ ទើបគេដឹងថានាងមានជំងឺមហារីក ដែលត្រូវបាញ់កាំរស្មីជាច្រើនដងរហូតដល់ត្រូវជ្រុះសក់អស់ទៀតផង។ ក្រោយដឹងរឿងរ៉ាវដ៏កំសត់ក្នុងគ្រួសារ នាងមិត្តរួមថ្នាក់របស់នាង បាននាំគ្នារៃអង្គាសប្រាក់បានចំនួន ១៤,៩០០ ដុល្លារសម្រាប់ឲ្យនាងទុកព្យាបាលខ្លួនផងដែរ។ ខាងវេជ្ជបណ្ឌិតបានឲ្យដឹងថា ពួកគាត់នឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីជួយនាង តែគេមិនប្រាកដអាចអាចរក្សាជីវិតនាងបានយូរប៉ុណ្ណានោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay