ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមនឹងធ្វើផ្លូវក្រោមសមុទ្រដំបូងបំផុតរបស់ខ្លួន ដោយគ្រោងចំណាយថវិការាប់រយលានដុល្លារ

    BY Khmernote Media March 20, 2019
    វៀតណាមនឹងធ្វើផ្លូវក្រោមសមុទ្រដំបូងបំផុតរបស់ខ្លួន ដោយគ្រោងចំណាយថវិការាប់រយលានដុល្លារ

    វៀតណាម៖ បើយោងតាមគេហទំព័រព័ត៌មានផ្លូវការរបស់រដ្ឋាភិបាលវៀតណាម បានរាយការណ៍ថា វៀតណាមនឹងសាងសង់ផ្លូវក្រោមសមុទ្រដំបូងរបស់ខ្លួននៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ផ្លូវរូងក្រោមសមុទ្រមួយខ្សែរនេះមានទីតាំងស្ថិតនៅក្នុងខេត្ត Quang Ninh សម្រាប់ភ្ជាប់ពីតំបន់ភាគខាងកើត ទៅនឹងតំបន់ខាងលិចនៃក្រុង Ha Long។​ ផ្លូវក្រោមសមុទ្រដំបូងរបស់វៀតណាមនឹងផ្តើមការសាងសង់នៅឆ្នាំ ២០១៩ នេះ ហើយបញ្ចប់នៅឆ្នាំ ២០២៤ ដោយប្រើប្រាស់ថវិកាចំនួន ៤២៣,៤៦ លានដុល្លារអាមេរិក។

    រូបតំណាង

    ផ្លូវនេះមានប្រវែង ២,៧៥ គីឡូម៉ែត្រ កំពស់ ៤,៧៥ ម៉ែត្រ នៅលើផ្លូវត្រូវបានបែងចែកជា ៦​ ផ្នែក ហើយផ្លូវមួយខ្សែនេះត្រូវបានសាងសង់ឡើងដោយបំពាក់នូវប្រព័ន្ធការពារគ្រោះរញ្ជួយដីដល់ទៅកម្រិត ៧,០​ រិចទ័រ។ សូមបញ្ចាក់ជូនថា កោះ Ha Long របស់វៀតណាមគឺជាតំបន់ទេសចរណ៍ដ៏ល្អប្រណិតមួយ ដែលត្រូវបានទទួលស្គាល់ជាតំបន់បេតិកភ័ណ្ឌដោយអង្គការ UNESCO ទៀតផង ហើយកាលពីឆ្នាំកន្លងទៅតំបន់ទេសចរណ៍មួយនេះអាចរកប្រាក់ចំណូលបានរហូតដល់ ១២,២ លានដុល្លារឯណោះ ខណៈប្រាក់ចំណូលពីវិស័យទេសចរណ៍សរុបរបស់វៀតណាមបានឡើងដល់ ១,០៣ ពាន់លានដុល្លារអាមេរិក៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ vnexpress

    Share This Post:
    MPO4D jitutoto mpo4d Mpoplay