ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចំណុចចំនួន ៩ ដែលអ្នកមិនគួរធ្វើពេលអ្នកនៅក្នុងរថយន្ត ឬពេលកំពុងបើកបរ

    BY Khmernote Media March 28, 2019
    ចំណុចចំនួន ៩ ដែលអ្នកមិនគួរធ្វើពេលអ្នកនៅក្នុងរថយន្ត ឬពេលកំពុងបើកបរ

    ខាងក្រោមនេះជាចំណុចមួយចំនួនដែលលោកអ្នកមិនគួរធ្វើចំពោះរថយន្ត ឬពេលកំពុងបើកបរ ដើម្បីរក្សាសុវត្ថិភាពលោកអ្នក​ ក៏ដូចជាថែទាំយានយន្តរបស់លោកអ្នកផងដែរ៖

    ១. កុំដាក់លេខ​រថយន្តឲ្យសោះ ប្រសិនបើអ្នកគ្រាន់តែអង្គុយនៅក្នុងរថយន្ត ដើម្បីរងចាំអ្វីមួយ ព្រោះវាអាចធ្វើឲ្យអ្នកភ្លេចខ្លួនបញ្ជារថយន្តទៅមុខ និងបង្កគ្រោះថ្នាក់ដោយយថាហេតុ។

    ២. កុំភ្លេចដោះហ្វ្រាំងក្រោយពេលលោកអ្នកចតរថយន្តរួច ព្រោះបើលោកអ្នកច្រលំបើករថយន្តទាំងជាប់ហ្រ្វាំងនេះអាច ប៉ះពាល់ដល់ប្រព័ន្ធហ្វ្រាំងនៅក្នុងយានយន្តរបស់លោកអ្នកបាន។

    ៣. កុំដាក់លេខ N ពេលដែលលោកអ្នកកំពុងព្យាយាមបើកចុះពីលើទីជម្រាលខ្ពស់ ដើម្បីសន្សំសចៃប្រេងសាំង ព្រោះអាចនឹងធ្វើឲ្យលោកអ្នកពិបាកក្នុងការគ្រប់គ្រងយានយន្ត។

    ៤. ដូចគ្នាទៅនឹងចំណុចខាងលើដែរ សុំកុំដាក់លេខ N នៅពេលដែលលោកអ្នកស្ថិតក្នុងផ្លូវកំពុងកកស្ទះ ឬកំពុងរង់ចាំភ្លើងខៀវ។

    ៥. កុំអាលដាក់លេខ P (Parking) មុនពេលដែលរថ​យន្តរបស់លោកអ្នកបានឈប់ឲ្យបានស្រួលបួល ១០០% ឲ្យសោះ ព្រោះអាចអាចធ្វើប៉ះពាល់ដល់ម៉ាស៊ីនយានយន្តរបស់លោកអ្នក។

    ៦. កុំដាក់ភេសជ្ជៈ ឬទឹកដែលអាចហៀរចេញនៅក្នុងរថយន្តពេលកំពុងបើកបរ ចៀសវាងមានបញ្ហាផ្សេងៗដោយយថាហេតុ។

    ៧. កុំទុកឲ្យរថយន្តរបស់លោកអ្នកអស់ប្រេងសាំងខ្លាំងឲ្យសោះ ព្រោះថាទីមួយលោកអ្នកអាចភ្លេចខ្លួនទុកឲ្យសាំងនោះអស់តែម្តង​ ឬមិនដូចនោះទេម៉ាស៊ីនយានយន្តរបស់លោកអ្នកក៏ប្រឈមនឹងការខូចខាតដែរពេលគ្មានសាំងគ្រប់គ្រាន់នោះ។ លោកអ្នកមិនគួរទុកឲ្យអស់សាំងក្រោម ១/៤ ឬ ២៥% នៃចំណុះសាំងទាំងអស់នោះទេ។

    ៨. កុំប្រញាប់ដាក់លេខ R ពេក ខណៈរថយន្តនៅវិលកង់ទៅមុខ។

    ៩. ប្រើប្រាស់ជើងតែម្ខាងបានហើយពេលបើករថយន្ត ដើម្បីជៀងវាងការភ័ន្តច្រលំពេលបញ្ជារថយន្ត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay