ខ្មែរណូត

ស្វែងរក

  • PR

    អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ផ្តល់អំណោយសម្ភារៈយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនដល់ប្រជាពលរដ្ឋក្រីក្រជាង ៧០០ គ្រួសារ នៅខេត្តកណ្តាល

    BY Khmernote Media March 18, 2019
    អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ផ្តល់អំណោយសម្ភារៈយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនដល់ប្រជាពលរដ្ឋក្រីក្រជាង ៧០០ គ្រួសារ នៅខេត្តកណ្តាល

    នាថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៩ ក្រុមការងាររបស់អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានធ្វើដំណើរទៅកាន់ស្រុងអង្គស្នួល ខេត្តកណ្តាល ក្នុងគោលបំណងសកម្មភាពសប្បុរសធម៌ដោយផ្តល់អំណោយជាសម្ភារៈ និងថវិកា ដែលស្មើនឹងទឹកប្រាក់សរុបចំនួន ២ម៉ឺនដុល្លារអាមេរិក ជូនដល់ជនក្រីក្រចំនួន ៦៨១ គ្រួសារ ដើម្បីឆ្លងផុតដំណាក់កាលដ៏លំបាកនេះ។ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក លី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងជាអនុប្រធានអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ក៏ដូចជាថ្នាក់ដឹកនាំជាច្រើនរូបទៀត បានចូលរួមក្នុងសកម្មភាពសប្បុរសធម៌នេះ។

    ▲កម្មវិធីផ្តល់អំណោយ

    ចូលរួមកាត់បន្ថយភាពក្រីក្រ ដោយផ្តល់អំណោយសប្បុរសធម៌ជូនដល់គ្រួសារក្រីក្រនៅក្នុងកម្មវិធីសប្បុរសធម៌នេះ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអំណគុណយ៉ាងស្មោះស្ម័គ្រ ចំពោះការយកចិត្តទុកដាក់របស់អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ចំពោះក្រុមពលរដ្ឋទន់ខ្សោយនៅខេត្តកណ្តាល និងការចូលរួមយ៉ាងសកម្មក្នុងកិច្ចការសប្បុរសនៅព្រះរាជាណាចក្រកម្ពុជា។ រួមពេលជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានអំពាវនាវដល់ជនគ្រប់ជាន់ថ្នាក់ឲ្យចូលរួមចំណែកក្នុងកិច្ចការសប្បុរស ដើម្បីជាកំលាំងក្នុងការចូលរួមកសាងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើង។

    ▲ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ឡើងថ្លែងសុន្ទរកថា

    ផ្សព្វផ្សាយក្តីស្រលាញ់ និងដើរតួនាទីជាតំណាងដ៏ល្អនៃព្រះរាជាណាចក្រកម្ពុជា លោក លី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងជាអនុប្រធានអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានធ្វើការសួរសុខទុក្ខដល់ប្រជាពលរដ្ឋនៅទីនោះ និងបញ្ជាក់ផងដែរថា ចាប់តាំងពីអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បង្កើតឡើងមក អង្គការបានធ្វើសកម្មភាពសប្បុរសធម៌ស្ទើរគ្រប់ទីកន្លែងនៅព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះអង្គការបានផ្តួចផ្តើមសកម្មភាពសប្បុរសជា ២០០ កន្លែងក្នុងរយៈពេលជាង ៣ ឆ្នាំកន្លងមកនេះ និងបានបរិច្ចាកជាថវិកា និងសម្ភារៈស្មើនឹងទឹកប្រាក់សរុបប្រមាណ ៦លាន ដុល្លារអាមេរិក។ ក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សេដ្ឋកិច្ចប្រទេសជាតិមានការរីកចម្រើនយ៉ាងខ្លាំងក្លា ហើយក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានសម្រេចសមិទ្ធិផលយ៉ាងប្រសើរក្នុងរយៈពេល ៤ ឆ្នាំកន្លងមកគិតចាប់តាំងពីក្រុមហ៊ុនរបស់ខ្លួនបានបង្កើតឡើង។ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងផ្តល់ឱកាសការងារជាង ១០ម៉ឺនកន្លែងក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ដើម្បីលើកកម្ពស់អត្រាមានការងារធ្វើនៅកម្ពុជា ក៏ដូចជាស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

    ▲លោក លី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងជាអនុប្រធានអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ឡើងថ្លែងសុន្ទរកថា

    ▲លោក លី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងជាអនុប្រធានអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ធ្វើការសួរសុខទុក្ខដល់ប្រជាពលរដ្ឋ

    ▲កម្មវិធីសប្បុរសធម៌

    ▲ការទំនាក់ទំនាងយ៉ាងស្អិតរមួតរវាងថ្នាក់ដឹកនាំនៅក្នុងកម្មវិធី

    សហគ្រាសឆ្នើមពិតប្រាកដ មិនត្រឹមតែបង្កើតទ្រព្យធនក្នុងសង្គមប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវការផងដែរនូវទំនួលខុសត្រូវក្នុងសង្គម។ ខណៈពេលដែលមានការអភិវឌ្ឍជាលំដាប់ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក៏មិនភ្លេចតបស្នងទៅកាន់សង្គមកម្ពុជាវិញដោយក្តីស្រលាញ់របស់ខ្លួនផងដែរ។ ក្រុមហ៊ុនបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ កសាងផ្លូវថ្នល់ ផ្តល់ជំនួយដល់ការសិក្សាជាថវិកា និងព្យាយាមអស់ពីកំលាំងកាយចិត្តក្នុងការគាំទ្រ និងការអភិវឌ្ឍកិច្ចការសប្បុរស។ នាពេលអនាគត អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត នឹងបន្តកិច្ចការសប្បុរស ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។

     

     

     

     

     

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay