ស្រ្តីម្នាក់ស្ទើរតែស្លាប់ខ្លួន ក្រោយចាក់បញ្ចូលទឹកផ្លែឈឺស្រស់ចូលទៅក្នុងខ្លួន ដើម្បីឲ្យស្បែកស្អាត
ចិន៖ ស្រ្តីម្នាក់មានគ្រោះថ្នាក់ស្ទើរតែស្លាប់ខ្លួន ក្រោយពេលដែលគាត់បានសម្រេចចាក់បញ្ចូលទឹកផ្លែឈឺស្រស់ចូលទៅក្នុងខ្លួនរបស់គាត់ តាមរយៈការលាយទឹកផ្លែឈើស្រស់ដែលសម្បូរវីតាមីនសម្រាប់បំប៉នស្បែក និងសម្រស់ប្រមាណជា ២០ មុខចូលគ្នា និងយកវាមចាក់បញ្ចូលក្នុងខ្លូនដូចការព្យួរសេរ៉ូមអីចឹងដែរ។ ស្រ្តីរងគ្រោះមានឈ្មោះថា Zeng អាយុ ៥១ ឆ្នាំ រស់នៅក្នុងក្រុង Chenzhou ខេត្ត Hunan ប្រទេសចិន។

បើតាមសំដីរបស់ជនរងគ្រោះបានឲ្យដឹងថា គាត់យល់ថាការចាក់បញ្ចូលវីតាមីនស្រស់ៗដូចនេះចូលទៅក្នុងខ្លួននឹងធ្វើឲ្យស្បែករបស់ស្រស់ស្អាតក្មេងជាងវ័យ ហើយវិធីនេះគឺល្អជាងការផឹកថ្នាំទៅទៀត ព្រោះតែវាជារបស់ធម្មជាតិពិតៗ។ យ៉ាងណាក្តី ក្រោយការចាក់បញ្ចូលទឹក ផ្លែឈើស្រស់នេះរួចស្រ្តីរងគ្រោះស្រាប់តែមានអាការៈក្តៅខ្លួន និងរមាស់ពេញខ្លួន និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ វេជ្ជបណ្ឌិតបានប្រាប់ថា សេរីរាង្គក្នុងខ្លួនរបស់គាត់ច្របូកច្របល់ជាខ្លាំង ព្រោះតែការចាក់បញ្ចូលទឹកផ្លែឈឺស្រស់នោះ ហើយបើយកមកពេទ្យយឺតពេលតែបន្តិចគាត់អាចនឹងស្លាប់បាន៕

អត្ថបទ៖ ភក្តី
ប្រភព៖ shanghai