អន្តរជាតិ
ចូលឆ្នាំ២០១៩នេះមិនដឹងទៅណាមកលេងសង្ក្រាន្តព្រៃវែងក៏បាន ឆ្នាំនេះធានាថាកាន់តែសប្បាយនិងប្លែក
BY Khmernote Media
March 19, 2019
ចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងខិតជិតមកដល់នាខែក្រោយនេះ ក្នុងនោះនៅតាមខេត្តក្រុងមួយចំនួនធំ បានរៀបចំកម្មវិធី សង្ក្រាន្ត ដើម្បីអបអរសាទរពិធីបុណ្យជាតិដ៏ធំមួយនេះ។ យ៉ាងណាមិញ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសស្តីពី ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ២០១៩ ដោយព្រឹត្តិការណ៍មួយនេះ នឹងធ្វើកាន់តែធំ និងកាន់តែសប្បាយជាងឆ្នាំណាទាំងអស់។
ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ២០១៩ ក្រោមប្រធានបទ”រួមគ្នា ដើម្បីកម្ពុជារុងរឿង” នឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។សូមគោរពអញ្ជើញពុកម៉ែ បងប្អូន យុវជន យុវនារីទាំងអស់ ចូលរួមលេង និងទស្សនាកំសាន្តឲ្យបានច្រើនកុះករ នៅក្រុងព្រៃវែង ខេត្តព្រៃវែង៕


