ISIS នឹងធ្វើការសងសឹងទៅកាន់នូវែលសេឡង់ ក្រោយមានការបាញ់ប្រហារ ដែលធ្វើឲ្យប្រជាជនឥស្លាមស្លាប់ និងរបួសជាង ១០០ នាក់
យ៉ាងហោចណាស់មានប្រជាជនកាន់សាសនាឥស្លាមជិត ៥០ នាក់បានស្លាប់ ក្នុងការវាយប្រហារ ដែលបានកើតឡើងនៅក្នុងទីក្រុង Christchurch នៃប្រទេសនូវែលសេឡង់។ ការវាយប្រហារនេះបានកើតឡើងនៅក្នុងព្រះវិហារឥស្លាមចំនួន ២ កន្លែងផ្សេងគ្នា និងខណៈពេលដែលប្រជាជនឥស្លាមទាំងនោះកំពុងតែជួបជុំគ្នាធ្វើការសូត្រធម៌បែបសាសនាឥស្លាម។ ក្រៅតែពីមានអ្នកស្លាប់ក៏មានអ្នករងរបួសជាង ៥០ នាក់ផ្សេងទៀតផងដែរ ហើយក្នុងនោះមាន ៩ នាក់រងរបួសធ្ងន់ធ្ងរបំផុត។

ភ្លាមៗក្រោយការវាយប្រហារនេះ អាជ្ញាធរនូវែលសេឡង់បានធ្វើការឃាត់ខ្លួនបុរសជនជាតិដើមអូស្រ្តាលីតែមករស់នៅក្នុងប្រទេសនូវែលសេឡង់ម្នាក់ ដែលមានឈ្មោះថា Brenton Tarrant អាយុ ២៨ ឆ្នាំ ដោយបានចោទប្រកាន់ថា គាត់ជាអ្នកនៅក្រោយករណីវាយប្រហារនេះ។ ឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវនេះ មេដឹកនាំនៃក្រុមឥស្លាមជ្រុលនិយមមួយរូបគឺលោក Abu Hassan al-Muhajir បានចេញសេចក្តីប្រកាសអំពាវនាវឲ្យក្រុមភេរវកឥស្លាមមកជួបជុំគ្នា ដើម្បីធ្វើការសងសឹងទៅកាន់នូវែលសេឡង់វិញជាដាច់ខាត បើទោះបីជាគេបានចាប់ខ្លួនជនសង្ស័យហើយក៏ដោយ តែវាមិនអាចរំលត់កំហឹងនៃការមើលងាយ និងវាយប្រហារមកលើប្រជាជនឥស្លាមនោះឡើយ។ សូមបញ្ជាក់ជូនថា ប្រជាជនឥស្លាមដែលបានស្លាប់ និងរងរបួសនោះគឺសុទ្ធតែជាជនភៀសខ្លួនមកពីប្រទេសមួយចំនួនដូចជា ប៉ាគីស្ថាន បង់ក្លាដេស ឥណ្ឌា តួគី គុយវ៉ែត និងសុម៉ាលីជាដើម៕
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail


