ចង់ចំនេញដាច់ចំណង! នារីម្នាក់ពត់ធ្មេញក្នុងតម្លៃថោក បានមួយអាទិត្យស្រាប់តែមាត់មានសភាពហើមបែបនេះ
ម៉ាឡេស៊ី៖ ស្រ្តីម្នាក់បានកើតមានបញ្ហាហើមបបូរមាត់ និងក្តៅខ្លួនជាខ្លាំង ក្រោយនាងបានធ្វើការពត់ធ្មេញ ដែលមានតម្លៃថោក។ តាមរយៈគណនីបណ្តាញសង្គមផ្លូវការរបស់ស្ត្រីរងគ្រោះបានឲ្យដឹងថា នាងមានឈ្មោះ Azila រស់នៅក្នុងរដ្ឋ Johor ប្រទេសម៉ាឡេស៊ី។ អត្ថន័យនៅក្នុងសាររបស់នាងបានបង្ហាញថា មុនពេលកើតមានបញ្ហាដូចនេះមួយសប្តាហ៍នាង បានទៅធ្វើការពត់ធ្មេញនៅក្នុងគ្លីនិកធ្មេញមួយកន្លែង ដែលបានធ្វើការផ្សព្វផ្សាយតាមអ៊ីនធឺណិត ជាមួយនឹងការបញ្ចុះតម្លៃពិសេសត្រឹមតែ RM ១៩០ (៤៧ ដុល្លារអាមេរិក) ខណៈតម្លៃជាមធ្យមនៃការពត់ធ្មេញ គឺថ្លៃជាងតម្លៃនេះជាច្រើនដង។

យ៉ាងណាក្តី ក្រោយទទួលបានសេវាកម្ម ដែលមានតម្លៃថោកមួយនេះ ស្រាប់តែនាងមានបញ្ហាហើមបបូរមាត់ និងក្តៅខ្លួនជាខ្លាំង។ ក្រោយពេលទៅពិគ្រោះយោបល់ ជាមួយនឹងវេជ្ជបណ្ឌិតជំនាញគេបានរកឃើញថា សេវាកម្ម និងការពត់ធ្មេញ ដែលនាងបានប្រើនោះមិនមានអនាម័យទេ ដោយវាមានផ្ទុកនូវបាក់តេរី និងមេរោគមួយចំនួន ទើបបណ្តាលឲ្យនាងមានបញ្ហាដូចនេះ។ ដូចនេះសូមលោកអ្នក ប្រុងប្រយ័ត្នជាមួយនឹងរបស់ដែលមានតម្លៃថោក បើមិនចង់មានបញ្ហាដូចក្នុងករណីខាងលើនេះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz

