ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាសូរណាស់! ក្មេងប្រុសអាយុ៧ឆ្នាំត្រូវខែ្សភ្លើងឆក់ស្លាប់ ដោយសារហ្គេមបណ្តើរ សាកថ្មទូរស័ព្ទបណ្តើរ

    BY Khmernote Media March 22, 2019
    អាសូរណាស់! ក្មេងប្រុសអាយុ៧ឆ្នាំត្រូវខែ្សភ្លើងឆក់ស្លាប់ ដោយសារហ្គេមបណ្តើរ សាកថ្មទូរស័ព្ទបណ្តើរ

    ឥណ្ឌូនេស៊ី៖ ករណីគ្រោះថ្នាក់ ដែលបង្កឡើងដោយការប្រើប្រាស់ទូរស័ព្ទក្នុងអំឡុងពេលកំពុងបញ្ចូលថ្មនោះ បានកើតមានជារឿយៗ ហើយក្នុងករណីធ្ងន់ធ្ងរវាបានធ្វើឲ្យជនរងគ្រោះត្រូវស្លាប់បាត់បង់ជីវិតទៀតផង។​ តួយ៉ាងដូចក្នុងករណីមួយនេះ ក្មេងប្រុសអាយុ ៧ ឆ្នាំត្រូវឆក់ខ្សែរភ្លើងរហូតដល់ស្លាប់ ខណៈដែលគេទៅចុចលេងទូរស័ព្ទរបស់ជីតាគេ ដែលកំពុងតែដាក់បញ្ចូលថ្ម។

    ក្មេងប្រុសរងគ្រោះត្រូវបានគេស្គាល់ថាមានឈ្មោះ Alfani Yeskiel Tuke រស់នៅក្នុងតំបន់ Nusa Tenggara ភាគខាងជើងប្រទេសឥណ្ឌូនេស៊ី។ តាមម្តាយរបស់កុមាររងគ្រោះបានឲ្យដឹងថា ក្នុងថ្ងៃកើតហេតុនៅម៉ោងប្រមាណជា ៦ ល្ងាច កូនប្រុសរបស់គាត់បានទៅចុចទូរស័ព្ទ ដែលកំពុងតែបញ្ចូលថ្ម ដើម្បីលេងហ្គេម ស្រាប់តែបន្តិចក្រោយមកគេក៏បានឆក់ខ្សែភ្លើងតាមរយៈឌុយខ្សែភ្លើងសម្រាប់បញ្ចូលថ្មនោះស្លាប់ភ្លាមៗតែម្តង។ តាមរយៈហេតុការណ៍នេះសូមលោកអ្នកមេត្តាជៀសវាងកុំប្រើទូរស័ព្ទពេលកំពុងសាកថ្មឲ្យសោះ ក្រែងមានគ្រោះថ្នាក់ដូចក្នុងករណីខាងលើ៕


    អត្ថបទ៖ ភក្តី
    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay