ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខ្យល់ព្យុះវាយប្រហារអាហ្វ្រិកខាងត្បូង ធ្វើឲ្យមនុស្សជាង មួយម៉ឺននាក់ជួបបញ្ហាខ្វះស្បៀងអាហារ

    BY Khmernote Media March 22, 2019
    ខ្យល់ព្យុះវាយប្រហារអាហ្វ្រិកខាងត្បូង ធ្វើឲ្យមនុស្សជាង មួយម៉ឺននាក់ជួបបញ្ហាខ្វះស្បៀងអាហារ

    ក្រុមអ្នកជួយសង្គ្រោះបានរាយការណ៍ថា រហូតមកទល់នឹងពេលនេះមានជនរងគ្រោះដោយព្យុះត្រូពិកអៃដាប្រមាណជា ១ ម៉ឺននាក់ កំពុងតែរស់នៅយ៉ាងលំបាកនៅទីទួលសុវត្ថិភាពរួមជាមួយនឹងការខ្វះអាហារជាទម្ងន់ ខណៈដែលភ្លៀងកំពុងបន្តធ្លាក់យ៉ាងខ្លាំង។ សូមរម្លឹកឡើងវិញថា កាលពីសប្តាហ៍មុនតំបន់អាហ្វ្រិកខាងត្បូងបានរងនូវ ការវាយប្រហារដោយព្យុះត្រូពិកអៃដាចំនួន ២ ដែលព្យុះនោះបានបោកបក់ក្នុងល្បឿន ១៧៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

    ព្យុះត្រូពិកអៃដាបានសម្លាប់ប្រជានជននៅតំបន់អាហ្វ្រិកខាងត្បូងប្រមាណជា ១ ម៉ឺននាក់ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែងរបស់ប្រជាជនជាច្រើនខ្នង និងបង្កឲ្យមានទឹកទំនន់ជនលិចក្នុងតំបន់ដែលមានប្រជាជនរស់នៅផងដែរ។ ក្រោយមានគ្រោះធម្មជាតិមួយនេះ​ ប្រជាពលរដ្ឋប្រមាណជា ១ ម៉ឺននាក់ ផ្សេងទៀតត្រូវបានគេជម្លៀសទៅឲ្យទៅស្នាក់នៅបណ្ណោះអាសន្ននៅតំបន់មួយក្នុងប្រទេសម៉ូសំប៊ិច។ ខណៈពេលនេះជនរងគ្រោះអស់នោះកំពុងតែខ្វះខាតអាហារ ខ្វះថ្នាំសម្រាប់ព្យាបាលបញ្ហាសុខភាព ទឹកស្អាត និងកន្លែងស្នាក់នៅសមរម្យជាខ្លាំង។

    បញ្ហាដែលមួយដែលធ្វើឲ្យក្រុមអ្នកជួយសង្គ្រោះពិបាកក្នុងការនាំយកជំនួយសម្រាប់ជនរងគ្រោះនោះគឺមាឃភ្លៀងតែម្តង ដោយភ្លៀងបានបន្តធ្លាក់យ៉ាងខ្លាំងឥតឈប់ឈរទាល់តែសោះ។ យ៉ាងណាក្តី ក្រុមអ្នកជួយសង្គ្រោះបានប្រាប់សារព័ត៌ CNN ថា ពួកគេនឹងប្ដេជ្ញាជួយសង្គ្រោះជនរងគ្រោះឲ្យអស់ពីលទ្ធភាព ដោយមិនទុកឲ្យពួកគេដេកស្លាប់ឡើយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ cnn

    Share This Post:
    MPO4D jitutoto mpo4d Mpoplay