ខ្មែរណូត

ស្វែងរក

  • PR

    ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung ActivDual Wash កាន់តែទំនើប កាន់តែងាយស្រួល កាន់តែសន្សំសំចៃ!

    BY Khmernote Media March 21, 2019
    ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung ActivDual Wash កាន់តែទំនើប កាន់តែងាយស្រួល កាន់តែសន្សំសំចៃ!

    ភ្នំពេញថ្ងៃទី ២១ មីនា ២០១៩៖ តើលោកអ្នកតែងតែមានកង្វល់ និងធុញទ្រាន់ជាមួយនឹងក្លិនញើស ធូលីដីដែលតោងជាប់នឹងកអាវ និងដៃអាវសម្លៀកបំពាក់មែនទេ? តើលោកអ្នកមានបញ្ហាជាមួយកំម្ទេចកំទី ឬស្នាមរួញពេលបោកមែនទេ? ឈប់បារម្ភទៀតទៅ! ជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung ActivDual WashTM បានបំពាក់នូវបច្ចេកវិទ្យាថ្មីៗជាច្រើនដើម្បីបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់បច្ចុប្បន្ន។

    ខាងក្រោមនេះគឺជាលក្ខណៈពិសេសដ៏អស្ចារ្យជាមួយប្រសិទ្ធភាព ៣ ដំណាក់កាលក្នុងការបោកសម្អាតសម្លៀកបំពាក់គឺ ត្រាំ- ញី- ទម្លាក់ ក្នុងពេលតែមួយរបស់ម៉ាស៊ីនបោកគក់ Samsung ActivDual WashTM

    1. មិនចាំបាច់ប្រើច្រាសដុស និងជួយក្នុងការត្រាំសម្លៀកបំពាក់

    Samsung ActivDual WashTM ភ្ជាប់មកជាមួយនូវកាធុនជ័រ (Built-in Sink) សម្រាប់ការដុស និងត្រាំសម្លៀកបំពាក់ មុននឹងដាក់បោកចូលក្នុងម៉ាស៊ីន។ វាជួយឱ្យអ្នកប្រើប្រាស់អាចធ្វើការដុស និងត្រាំសម្លៀកបំពាក់នៅក្នុងម៉ាស៊ីនបោកគក់តែម្តងក្នុងពេលតែមួយដោយមិនរញ៉េរញ៉ៃកាត់បន្ថយពេលវេលា និងភាពនឿយហត់របស់លោកអ្នកព្រោះកាធុនជ័រនេះត្រូវបានរចនាឡើងរាងអង្កាញ់ៗដូចជាក្តារបោកសម្លៀកបំពាក់ដើម្បីឱ្យអ្នកអាចបោកសម្អាតសម្លៀកបំពាក់នៅលើផ្ទៃនៃកាធុននេះបានតែម្តងជាមួយគ្នាដោយមិនចាំបាច់ប្រើច្រាសដុស។

    2. មិនចាំបាច់លើកដាក់សម្លៀកបំពាក់ដែលសើមចុះឡើង

    អ្នកមិនចាំបាច់លើកខោអាវពីកាធុនត្រាំដាក់ចូលក្នុងម៉ាស៊ីនបោកគក់ព្រោះកាធុនជ័រដែលភ្ជាប់មកជាមួយម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung ActivDual WashTM ត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការងារទាំងនោះ។ អ្នកគ្រាន់តែលើកកាធុន (Built-in Sink) នៅក្នុងម៉ាស៊ីនឡើងនោះខោអាវរបស់អ្នកនឹងធ្លាក់ទៅក្នុងម៉ាស៊ីនតែម្តងជាមួយនឹងទឹកសាប៊ូដែលអ្នកបានត្រាំ។ជាពិសេសលោកអ្នកអាចមានជម្រើសក្នុងការប្រើប្រាស់ទឹកសាប៊ូដែលអ្នកបានត្រាំខោអាវ ឬបង្ហូរទឹកសាប៊ូនោះចោលហើយប្រើទឹកសាប៊ូថ្មីដើម្បីបោកបន្តទៀតក៏បានជាមួយប៊ូតុងមុខងារយ៉ាងពិសេស។

    3. កាត់បន្ថយការជាប់សាប៊ូលើសម្លៀកបំពាក់

    ម៉ាស៊ីនបោកសម្លៀកបំពាក់ ActivDual WashTM ភ្ជាប់ជាមួយបច្ចេកវិទ្យាថ្មីដំបូងគេបង្អស់ដែលអ្នកអាចវាយបំបែកម្សៅសាប៊ូជាមួយស្លាបចក្រទាំង៦ នៅលើ Magic Dispenser ដែលធ្វើឲ្យសាប៊ូរលាយបានយ៉ាងល្អបំផុតក្នុងទឹកដោយបង្កើតបានជាពពុះសាប៊ូ ហើយជ្រាបចូលទៅក្នុងសម្លៀកបំពាក់ និងជម្រះស្នាមប្រឡាក់ក្នុងសាច់ក្រណាត់បានយ៉ាងល្អឥតខ្ចោះ។

    4. កាត់បន្ថយការជាប់កម្ទេចកំទី និងប្រទាក់ជាប់គ្នានៃសម្លៀកបំពាក់

    តម្រងពីរជាន់នៃ Magic Filter អាចចាប់យកកម្ទេចកំទីផ្សេងៗបានយ៉ាងល្អ និងធ្វើឱ្យអ្នកអាចបោកសម្លៀកបំពាក់បានស្អាតដោយគ្មានជាប់កម្ទេចកំទីជាប់លើសាច់ក្រណាត់ហើយសាមសុងក៏បានបន្ថែមបច្ចេកវិទ្យា Wobble ដើម្បីកាត់បន្ថយការប្រទាក់គ្នានៃសម្លៀកបំពាក់ដែលធ្វើឱ្យសម្លៀកបំពាក់ជ្រួញ និងរមួលចូលគ្នា។

    5. ពិនិត្យ និងដោះស្រាយបញ្ហាជាមួយទូរស័ព្ទដៃ

    លោកអ្នកក៏អាចពិនិត្យ និងស្វែងរកដំណោះស្រាយនៃម៉ាស៊ីនបោកសម្លៀកបំពាក់ ActivDual WashTM បានដោយស្វ័យប្រវត្តិជាមួយនឹងមុខងារ Smart Check នៅលើទូរស័ព្ទដៃ។

    ចំណុចទាំងអស់នេះហើយទើបធ្វើឱ្យម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung ActivDual WashTM ទទួលបានការពេញនិយមយ៉ាងខ្លាំងនៅប្រទេសកម្ពុជា។ដើម្បីជ្រាបឱ្យកាន់តែច្បាស់សូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅបន្ទប់តាំងបង្ហាញ ឬដេប៉ូចែកចាយផលិតផលរបស់សាមសុងណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ 1800 203 232។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay