អន្តរជាតិ
អ្នកបាត់ដំបងនិងប៉ៃលិន ត្រៀមខ្លួន ថ្ងៃទី២២ស្អែកនេះ នឹងមានការដាច់ភ្លើងទ្រង់ទ្រាយធំ តាំងពីព្រឹកដល់ល្ងាច
BY Khmernote Media
March 21, 2019
យោងតាមសេចក្តីជូនដំណឹងរបស់ អគ្គិសនីបាត់ដំបង បានជម្រាបជូនប្រជាពលរដ្ឋ ដែលជាអតិថិជនប្រើប្រាស់ចរន្តអគ្គិសនីនៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន នៅថ្ងៃទី២២ ខែមីនា ស្អែកនេះ នឹងមានការដាច់ភ្លើងទាំងស្រុងនៅអនុស្ថានីយអគ្គិសនីបាត់ដំបង។
ក្នុងការផ្អាកការផ្គត់ផ្គង់អគ្គិសនីនេះពោលគឺ ដើម្បីអោយភាគីក្រុមហ៊ុនថៃធ្វេីការជួសជុល និងកែសម្រួលបរិក្ខារអគ្គិសនីមួយចំនួននៅអនុស្ថានីយអគ្គិសនី Wattananakorn និង Aranyaphathet នៃប្រទេសថៃ។ ដោយធ្វើការផ្អាកផ្គត់ផ្គង់អគិ្គសនី ចាប់ពីវេលាម៉ោង ៥ព្រឹក រហូតដល់ម៉ោង ៥ល្ងាច នៅតាមស្រុក និងក្រុងចំនួន ៨ នៅក្នុងខេត្តបាត់ដំបង និងផ្នែកខ្លះទៀតនៃក្រុងប៉ៃលិន ខេត្តប៉ៃលិន។ សូមអានសេចក្តីប្រកាសនៅខាងក្រោម៖
