ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្មេងប្រុសអាយុ១៣ឆ្នាំចាក់សម្លាប់ម្តាយបង្កើតម្តាយខ្លួនឯង ព្រោះខឹងម្តាយសម្លាប់សត្វឆ្កែចិញ្ចឹមរបស់គេ

    BY Khmernote Media March 22, 2019
    ក្មេងប្រុសអាយុ១៣ឆ្នាំចាក់សម្លាប់ម្តាយបង្កើតម្តាយខ្លួនឯង ព្រោះខឹងម្តាយសម្លាប់សត្វឆ្កែចិញ្ចឹមរបស់គេ

    ចិន៖ ក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់ចាក់សម្លាប់ម្តាយបង្កើតម្តាយខ្លួនឯង ព្រោះតែគេខឹងនឹងម្តាយ ដែលបានសម្លាប់សត្វឆ្កែចិញ្ចឹមជាទីស្រលាញ់របស់គេ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Jiangsu ប្រទេសចិន។ កូនប្រុសជាជនដៃដល់មានឈ្មោះថា Shao Fuming ចំណែកឯម្តាយរបស់គេបានឈ្មោះថា​ Yang Yan ហើយគ្រួសារមួយនេះប្រកបរបរធ្វើកសិកម្ម និងមានជីវភាពមិនសូវធូរធារប៉ុន្មានទេ។ បើយោងតាមសារព័ត៌មាន​ WORLDOFBUZZ បានឲ្យដឹងថា ក្មេងប្រុស ដែលបានសម្លាប់ម្តាយខ្លួនឯងនោះជាមនុស្សម្នាក់ចូលចិត្តប្រលែងលេងជាមួយនឹងសត្វឆ្កែខ្លាំងណាស់ ដោយក្នុងមួយថ្ងៃៗគេត្រូវចំណាយពេលយ៉ាងច្រើនជាមួយសត្វឆ្កែ និងមិនសូវមានពេលជួយធ្វើការងារផ្ទះនោះទេ។

    ដំបូងឡើយម្តាយរបស់គេបានដាស់តឿនគេជារឿយៗថា កុំឲ្យចំណាយពេលជាមួយនឹងឆ្កែច្រើនពេក តែរូបគេមិនព្រមធ្វើតាមនោះទេ។ លុះដល់ថ្ងៃកើតហេតុស្រាប់តែម្តាយរបស់គេបានចាប់បោះសត្វឆ្កែនោះសម្លាប់ចោលនៅនឹងមុខគេតែម្តង ដើម្បីឲ្យរូបគេឈប់លេងជាមួយនឹងឆ្កែទៀត។ ភ្លាមៗក្រោយឃើញការសម្លាប់សត្វឆ្កែជាទីស្រលាញ់របស់គេ ស្រាប់ Shao Fuming បានស្ទុះទៅទាញកាំបិតចាក់សម្លាប់ម្តាយគេផងដែរ។ ក្រោយចាក់សម្លាប់ម្តាយរូបគេបានរត់គេចខ្លួនបាត់អស់មួយថ្ងៃ ហើយក្រោយមកក៏ត្រូវប៉ូលិសចាប់ខ្លួនបាន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay