ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហាមមិនឈ្នះ ឥឡូវអាជ្ញាធរចេញវិធានការក្តៅ តែហ៊ានយកសម្រាមទៅចោលនៅប្រឡាយបឹងត្របែកទៀត នឹងត្រូវពិន័យធ្ងន់កហើយ

    BY Khmernote Media March 22, 2019
    ហាមមិនឈ្នះ ឥឡូវអាជ្ញាធរចេញវិធានការក្តៅ តែហ៊ានយកសម្រាមទៅចោលនៅប្រឡាយបឹងត្របែកទៀត នឹងត្រូវពិន័យធ្ងន់កហើយ

    នៅមុននេះបន្តិច រដ្ឋបាលខណ្ឌចំការមន បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនដែលប្រកបអាជីវកម្ម នៅតាមបណ្ដោយផ្លូវលេខ ១០៥ (ប្រឡាយបឹងត្របែក) និងជុំវិញតំបន់នេះ ស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី២ សង្កាត់បឹងកេងកងទី៣ សង្កាត់ទួលទំពូងទី១ សង្កាត់បឹងត្របែក និងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយធ្វើការសំណូមពរឲ្យប្រជាពលរដ្ឋវេចខ្ចប់សំរាមអោយបានត្រឹមត្រូវ និងទុកដាក់សំរាមនៅមុខផ្ទះរៀងៗខ្លួន ដោយមិនត្រូវយកសំរាមមកបោះចោលនៅតាមបណ្តោយប្រឡាយបឹងត្របែកនោះទៀតទេ។

    ក្នុងករណីមិនរាងចាល និងមិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខណ្ឌនឹងមានវិធានផាកពិន័យទៅតាមច្បាប់កំណត់។ សូមបងប្អូនចូលរួមថែរក្សាសោភ័ណភាព របៀបរៀបរយក្នុងមូលដ្ឋាន ជាពិសេសតាមបណ្តោយផ្លូវលេខ ១០៥ (ប្រឡាយបឹងត្របែក) អោយបានស្រស់ស្អាត និងចៀសវាងពីការផាកពិន័យ។ ការចេញសេចក្តីជូនដំណឹងនេះ ក្រោយពេលដែលបងប្អូនប្រជាពលរដ្ឋជាច្រើននាក់តែងតែយកសម្រាមមកបោះចោលនៅតាមមាត់ប្រឡាយដោយមិនបានទុកដាក់នៅតាមផ្ទះរៀងៗខ្លួន។ ដោយទោះបីជាក្រុមការងារខណ្ឌចុះទៅអប់រំណែនាំ និងធ្វើកិច្ចសន្យាជារៀងរាល់ថ្ងៃ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋនៅតែមិនបានចូលរួមយកចិត្តទុកដាក់៕ សូមអានសេចក្តីជូនដំណឹងនៅខាងក្រោម៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay