ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លិចសាឡាងចម្លងនៅប្រទេសអ៉ីរ៉ាក់សម្លាប់មនុស្សជិត១០០នាក់ ភាគច្រើនជាមនុស្សស្រី និងក្មេងៗ

    BY Khmernote Media March 23, 2019
    លិចសាឡាងចម្លងនៅប្រទេសអ៉ីរ៉ាក់សម្លាប់មនុស្សជិត១០០នាក់ ភាគច្រើនជាមនុស្សស្រី និងក្មេងៗ

    អ៉ីរ៉ាក់៖ យ៉ាងហោចណាស់មានមនុស្សជិត ១០០ នាក់បានស្លាប់នៅក្នុងហេតុការណ៍លិចសាឡាងមួយគ្រឿងនៅក្នុងទន្លេ Tigris ដែលស្ថិតនៅក្នុងទីក្រុង Mosul នៃប្រទេសអ៉ីរ៉ាក់។ យោងតាមក្រុមការងារជួយសង្គ្រោះប្រចាំក្រុង Mosul បានឲ្យដឹងថា សាឡាងដែលបានលិចនោះជាប្រភេទសាឡាងទេសចរណ៍ និងមានផ្ទុកអ្នកដំណើរចំនួន ២០០ នាក់​ ធ្វើដំណើរតាមដងទន្លេឆ្ពោះទៅកាន់កោះមួយ ដែលមានចម្ងាយប្រមាណជា ៤ គីឡូម៉ែត្រពីច្រាំងទន្លេ។ ការដើរកំសាន្តមួយនេះគឺជាផ្នែកមួយនៃការអបអរឆ្នាំថ្មីនៅក្នុងប្រទេសអ៉ីរ៉ាក់ផងដែរ។

    ក្នុងចំណោមជនរងគ្រោះ ដែលបានស្លាប់នោះភាគច្រើនជាមនុស្សស្រី និងកុមារ (ដោយក្នុងនោះមាន ១៩ នាក់ជាកូនក្មេង និង ៦១នាក់ជាមនុស្សស្រី) ហើយក្រៅពីនេះគឺជាមនុស្សប្រុសពេញវ័យ។ ចំណែកឯអ្នកដែលនៅរស់មានជីវិតវិញគឺមាន ៥៥ នាក់ ត្រូវបានគេជួយសង្គ្រោះ ហើយក្រៅពីនោះគឺពួកគាត់ចេះហែលទឹក និងអាចជួយសង្គ្រោះជីវិតខ្លួនឯងបាន។ មូលហេតុដែលនាំសាឡាងនេះលិច ត្រូវបានក្រុមបច្ចេកទេសអះអាងថា ដោយសារតែវាផ្ទុកអ្នកដំណើរលើសចំណុះ ហើយនៅពេលដែលវាបើកដល់កន្លែងមានទឹកហូរខ្លាំងនោះ សាឡាងមិនអាចបើកបញ្ច្រាស់ខ្សែរទឹកហូរបានឡើយ និងត្រូវទឹកហូរបោកលិចតែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bbc

    Share This Post:
    MPO4D jitutoto mpo4d Mpoplay