ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មិនជឿកុំប្រមាថ! បុរសម្នាក់តែងពាក់ឈុតវត្ថុស័ក្កសិទ្ធពេញខ្លួនរាល់ថ្ងៃ ស្រាប់តែអត់ពាក់តែមួយថ្ងៃត្រូវឡានបុកស្លាប់

    BY Khmernote Media March 23, 2019
    មិនជឿកុំប្រមាថ! បុរសម្នាក់តែងពាក់ឈុតវត្ថុស័ក្កសិទ្ធពេញខ្លួនរាល់ថ្ងៃ ស្រាប់តែអត់ពាក់តែមួយថ្ងៃត្រូវឡានបុកស្លាប់

    បុរសជាអ្នកមានជំនឿអរូបិយម្នាក់ដែលតែងតែពាក់វត្ថុស័ក្កសិទ្ធពេញខ្លួន និងមានពាក់ពេញលើក្បាលដូចមួកសុវត្ថិភាពផងនោះ ពេលនេះបានស្លាប់ហើយ ដោយសារតែរថយន្តបុក ក្រោយពេលគាត់មិនបានពាក់វត្ថុពាក់ស័ក្កសិទ្ធទាំងនោះត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ បុរសរូបនេះមានឈ្មោះថា​ Snom មានអាយុ ៥៨ ឆ្នាំ រស់នៅក្នុងប្រទេសថៃ និងជាអ្នកប្រតិបត្តិសាសនាព្រះពុទ្ធដ៏ខ្ជាប់ខ្ជួនម្នាក់។ ជាធម្មតាគាត់តែងយកវត្ថុស័ក្កសិទ្ធមានដូចជាបន្តោងរូបព្រះជាដើម មកភ្ជាប់បន្តគ្នាពាក់ដូចជាអាវពាសដែកអ៊ីចឹង! ហើយនៅលើក្បាលគាត់វិញក៏មានឈុតវត្ថុស័ក្កសិទ្ធពាក់ដូចជាមួកសុវត្ថិភាពដូចដែលឃើញនៅក្នុងរូប។

    គាត់តែងពាក់ឈុតវត្ថុស័ក្កសិទ្ធដូចបានរៀបរាប់នេះជាប្រចាំ ពេលគាត់ចេញក្រៅពីផ្ទះម្តងៗ។ អាចថាជារឿងចៃដន្យ ជាវាសនាអាក្រក់ ឬបារមីនៃវត្ថុស័ក្កសិទ្ធទាំងនោះលែងតាមថែរក្សាគាត់ គឺនៅក្នុងថ្ងៃកើតហេតុគ្រាន់តែគាត់អត់ពាក់ឈុតវត្ថុស័ក្កសិទ្ធ និងដើរចេញក្រៅតែមួយភ្លែតគាត់ក៏ត្រូវរថយន្តបុកប៉ើងចូលទៅក្នុងតូបមួយកន្លែង និងស្លាប់ភ្លាមនៅកន្លែងកើតហេតុ។ ចំណែកម្ចាស់រថយន្តដែលបានបុកគាត់ពេលនេះក៏ត្រូវបានចាប់ខ្លួន និងបញ្ចូនមកកាន់តុលាការឆាប់ៗ៕

    អត្ថបទ៖ភក្តី

    ប្រភព៖worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay