ខ្មែរណូត

ស្វែងរក

  • PR

    កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា បើកសម្ពោធនិងទទួលពាក្យប្រកួតប្រជែងសម្រាប់ឆ្នំា២០១៩នេះ

    BY Khmernote Media March 25, 2019
    កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា បើកសម្ពោធនិងទទួលពាក្យប្រកួតប្រជែងសម្រាប់ឆ្នំា២០១៩នេះ

    សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា (JCI) សាខាមេគង្គ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) បានសហការគ្នាដើម្បីរៀបចំការប្រកួតប្រជែង កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០១៩ (Cambodian Young Entrepreneur Awards 2019) ជាលើកទី៥។ សហគ្រិនដែលបានបំពេញលក្ខខណ្ឌខាងក្រោមនេះ អាចចូលរួមដាក់ពាក្យប្រកួតប្រជែង នៅក្នុងកម្មវិធីនេះតាមរយៈ http://cyeaward.com/ ឬ ទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ 096 81 11 073/ 092 57 92 67។ ការទទួលពាក្យនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី ២៤ ខែមិនា ដល់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៩ ។
    លក្ខខណ្ឌ នៃការប្រកួតប្រជែង គឺបេក្ខជន ត្រូវមាន៖
    • អាយុចាប់ពី ១៨ ដល់ ៤៥ឆ្នាំ
    • អាជីវកម្មត្រូវបានបង្កើតដំបូងនៅប្រទេសកម្ពុជា និង មានភាគហ៊ុនយ៉ាងតិច៥១ភាគរយ គ្រប់គ្រងដោយជនជាតិខ្មែរ
    • អាជីវកម្មត្រូវចុះបញ្ជីការត្រឹមត្រូវតាមផ្លូវច្បាប់ និង មានដំណើរការយ៉ាងតិច២ឆ្នាំ
    • អាជីវកម្មត្រូវមានបុគ្គលិកអចិន្ត្រៃយ៍យ៉ាងតិច ៥នាក់
    • សហគ្រិន/អាជីវកម្មមិនត្រូវបានពាក់ព័ន្ធជាមួយគណៈកម្មការជ្រើសរើស និង ក្រុមអ្នករៀបចំកម្មវិធី
    • មិនត្រូវជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ
    • ស្រ្តីត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងការដាក់ពាក្យ

    សូមបញ្ជាក់ផងដែរថា នេះគឺជាលើកទី ៥ ហើយ ដែលកម្មវិធីពានរង្វាន់ សហគ្រិននៃវ័យក្មេងកម្ពុជា បានធ្វើការប្រកួតប្រជែងនេះឡើង។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីឳ្យមានការទទួលស្គាល់ និងការលើកទឹកចិត្តដល់ បណ្តាសហគ្រិនវ័យក្មេងកម្ពុជា ឱ្យមានឱកាសចូលរួម បង្ហាញពីសមត្ថភាព ព្រមទាំងចែករំលែកនូវភាពជោគជ័យជាលក្ខណៈថ្នាក់ជាតិ។ ជាពិសេសឆ្នាំនេះ កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជានឹងមានការចុះទៅធ្វើការទស្សនាផ្ទាល់នូវទីតាំងអាជីវកម្មនីមួយៗបស់សហគ្រិននៅវគ្គពាក់កណ្តាលផ្តាច់ព្រាត់ផងដែរ។
    នៅក្នុងឆ្នាំ២០១៩ កម្មវិធីនេះ នឹងផ្តល់ឳកាសដល់សហគ្រិនដែលបានចូលរួមដាក់ពាក្យប្រកួត ឡើងធ្វើបទបង្ហាញពីសក្តានុពលអាជីវកម្មរបស់ខ្លូនទៅកាន់ សារធារណៈជន ក៏ដូចជាគណៈកម្មាការ សហគ្រិន វិនិយោគិន សមាគម ជាដើម។ បន្ទាប់មកទៀត សហគ្រិននឹងត្រូវជួបជាមួយនឹងគណៈកម្មាការនៅក្នុងបន្ទប់នីមួយៗទៅតាមមុខជំនាញ និងផ្នែកផ្សេងៗដែលក្រុមការងារបានរៀបចំ ដើម្បីធ្វើការវាយតម្លៃស៊ីជម្រៅ និងដាក់ពិន្ទុទៅលើអាជីវកម្មរបស់បេក្ខជនដែលជាសហគ្រិនទាំងអស់អោយកាន់តែមានភាសុក្រឹត្យ និងយុត្តិធម៌។

    ជាការកត់សម្គាល់ កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងឆ្នាំ២០១៩នេះ ក៏នឹងធ្វើការផ្សព្វផ្សាយទៅដល់សហគ្រិនវ័យក្មេងនៅក្នុងខេត្តចំនួន ៥បន្ថែមទៀតរួមមានខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម និងកំពត។ ការផ្សព្វផ្សាយនេះក៏នឹងចូលរួមចំណែកក្នុងការលើកទឹកចិត្តអោយសហគ្រិនវ័យក្មេងនៅតាមខេត្តមានឳកាសចូលរួមនៅក្នុងកម្មវិធីនេះផងដែរ។

    គួររម្លឹកជូនថា ការប្រកួតប្រជែងនេះក៏បានចូលរួមយ៉ាងខ្លាំងនៅក្នុងការលើកកម្ពស់ឱ្យសហគ្រិនកម្ពុជាមានភាពក្លាហាននិង ទំនុកចិត្តក្នុងការបង្ហាញពីភាពច្នៃប្រឌិត ការតស៊ូប្រឹងប្រែងរហូតទទួលបានជោគជ័យក្នុងការប្រកបអាជីវកម្មរបស់ខ្លូន។ ក្រៅពីនេះ កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាក៏ដើរតួយ៉ាងសំខាន់ក្នុងការជម្រុញអោយសហគ្រិនវ័យក្មេងកម្ពុជាពាំនាំអាជីវកម្មរបស់ខ្លូន ដើម្បីយកទៅប្រកួតប្រជែង និងដណ្តើមយកពានរង្វាន់ផ្សេងទៀតលើឆាកអន្តរជាតិផងដែរ។ លើសពីនេះទៅទៀត សហគ្រិននឹងទទួលបានឧត្តមភាពនៅក្នុងការស្វែងរកដៃគូរអាជីវកម្ម ឬ អ្នកវិនិយោគ ទាំងក្នុង និងក្រៅប្រទេស ដែលជាផ្នែកមួយចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា៕

    ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
    កញ្ញា គ្រី ធីតា
    លេខទូរស័ព្ទ 096 81 11 073/ 092 57 92 67
    អ៊ីមែល : thida.cyea2019@gmail.com

    Share This Post:
    MPO4D jitutoto mpo4d Mpoplay