អន្តរជាតិ

ពិតជាអាយុថ្លៃ! ក្មេងប្រុសអាយុជាង១ខួបធ្លាក់ចូលជម្រៅជាង ១៨ ម៉ែត្រអស់រយៈពេល ៤៨ ម៉ោងសំណាងល្អនៅរស់មានជីវិត

BY
Khmernote Media
March 25, 2019

ឥណ្ឌា៖ ក្មេងប្រុសអាយុ ១៨ ខែម្នាក់បានធ្លាក់ចូលទៅក្នុងអណ្តូងមួយអស់រយៈពេលប្រមាណជា ៤៨ ម៉ោង តែសំណាងល្អរូបគេអាចនៅរស់មានជីវិត។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Hisar រដ្ឋ Haryana ភាគខាងលិចប្រទេសឥណ្ឌា។ មុនពេលកើតកុមាររងគ្រោះរួមជាមួយនឹងកុមារផ្សេងទៀតបានលេងជាមួយគ្នា ខណៈដែលម្តាយរបស់គេកំពុងរវល់រើសផ្លែឈើមួយចំនួននៅក្បែរមាត់អណ្តូងនោះ។

អណ្តូងមួយនោះជាអណ្តូងជីក ដែលមានមាត់អណ្ដូងមិនសូវជាធំនោះទេ និងមានជម្រៅជាង​ ១៨ ម៉ែត្រ ហើយនៅក្នុងខែក្តៅដូចនេះវាគ្មានទឹកនោះទេ មានតែដីសើមទន់ៗ និងដីល្បាប់ប៉ុណ្ណោះ។​ ខណៈដែលកុមាររងគ្រោះកំពុងតែលេងជាមួយក្មេងឯទៀតដោយគ្មានការមើលពីមនុស្សចាស់នោះ រូបគេក៏បានធ្លាក់ចូលទៅក្នុងអណ្ដូងតែម្តង។ ក្រោយកើតហេតុក្រុមអ្នកជួយសង្គ្រោះបានទៅដល់ ហើយ​ពួគគេបានព្យាយាមបាញ់ខ្យល់អុកស៊ីសែនចូលទៅក្នុងអណ្ដូង បោះនំ និងទឹកផ្លែឈើខ្លះចូលទៅក្នុងអណ្ដូង ក្រែងកុមាររងគ្រោះអាចញ៉ាំវាបាន ហើយនៅខាងក្រៅវិញពួកគេបានព្យាយាមជីកដីយ៉ាងធំជុំវិញអណ្ដូង ដើម្បីចុះទៅយកក្មេងនោះមកវិញ​ ខណៈដែលគេមិនអាចចុះទៅផ្ទាល់នោះទេ ហើយបើមិនជីកដីជុំវិញអណ្ដូងឲ្យធំនោះទេដីក៏អាចបាក់ទៅសង្កត់ក្មេងនោះស្លាប់ផងដែរ។ រយៈពេល ៤៨ ម៉ោងក្រោយមកទើបបេសកម្មជួយសង្គ្រោះក្មេងនេះត្រូវបានបញ្ចាប់ ជាមួយនឹងលទ្ធផលគួរជាទីគាប់ចិត្តព្រោះកុមារតូចនៅមានជីវិតនៅឡើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ mirror

Share This Post: