ខ្មែរណូត

ស្វែងរក

  • PR

    ពិធីចុះហត្ថលេខានៃម៉ាកពាណិជ្ជកម្មល្បីៗដែលចូលរួមបើកដំណើរការអាជីវកម្មរបស់ខ្លួននៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ព្រីនស៍ អ៊ិនធើណាសិនណល ផ្លាហ្សា បានប្រារព្ធឡើងដោយជោគជ័យ សម័យកាលថ្មីនៃពាណិជ្ជកម្មនៅទីក្រុងភ្នំពេញបានមកដល់ហើយ!

    BY Khmernote Media March 25, 2019
    ពិធីចុះហត្ថលេខានៃម៉ាកពាណិជ្ជកម្មល្បីៗដែលចូលរួមបើកដំណើរការអាជីវកម្មរបស់ខ្លួននៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ព្រីនស៍ អ៊ិនធើណាសិនណល ផ្លាហ្សា បានប្រារព្ធឡើងដោយជោគជ័យ សម័យកាលថ្មីនៃពាណិជ្ជកម្មនៅទីក្រុងភ្នំពេញបានមកដល់ហើយ!

    សន្និសីទសារព័ត៌មាន និងពិធីចុះហត្ថលេខានៃដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ត្រូវបានប្រារព្ធឡើងនៅជាន់ទី៥B នៃមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ លោកលី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Zhou Yanjun ប្រធានក្រុមហ៊ុន Guangzhou Tunan Commercial Property Management Co.,Ltd និងអ្នកតំណាងនៃក្រុមហ៊ុនម៉ាកពាណិជ្ជកម្មនៃការចុះកិច្ចសន្យា រួមមាន ព្រីនស៍ ស៊ូភើ ម៉ាឃីត រោងភាពយន្ត លេជេន ព្រីនស៍ ស៊ុប La Chapelle Lätt Liv រួមជាមួយអ្នកតំណាងនៃម៉ាកពាណិជ្ជកម្មដែលមានចំណាប់អារម្មណ៍ដូចជា ខេអេហ្វស៊ី (KFC) បឺហ្គឺឃីង (Burger King) ដឹ ភីហ្សា ខមផេនី (The Pizza Company) សូហូ គ្រុប (SOHO Diversified Group) ធី អិល ជេ គ្រុប (TLJ Group) ប្រោនកាហ្វេ (Brown Coffee) G2000 និងអ្នកសារព័ត៌មានជាច្រើនបានចូលរួមជាសក្ខីភាពក្នុងកម្មវិធីដ៏សំខាន់នេះ។

    ភ្ញៀវកិត្តិយសចូលរួមក្នុងពិធី

    ភ្ញៀវកិត្តិយសទាំងអស់ចូលរួមជាវត្តមានក្នុងពិធីដ៏អធិកអធមមួយនេះ

    លោកលី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានឡើងថ្លែងសុន្ទរកថានៅក្នុងសន្និសីទសារព័ត៌មាន ដោយសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះវត្តមានរបស់ភ្ញៀវកិត្តិយសទាំងអស់។ លោកបានបញ្ជាក់ថា ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យគំរូនៅកម្ពុជា ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប តែងតែនាំមុខគេជានិច្ចក្នុងវិស័យអចលនទ្រព្យ ហើយគម្រោងអចលនទ្រព្យជាច្រើនបានរីកដុះដាលនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ និងទទួលបាននូវសមិទ្ធិផលគួរឲ្យកត់សំគាល់។ ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា គឺជាគម្រោងយុទ្ធសាស្រ្ដដ៏ធំមួយរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានទីតាំងស្ថិតនៅកណ្តាលនៃខណ្ឌធំៗចំនួនបីនៃរាជធានីភ្នំពេញ (ខណ្ឌទួលគោក ខណ្ឌសែនសុខ និងខណ្ឌមានជ័យ) ដែលបង្កើតជាអគាទីក្រុងចម្រុះទំហំ 200,000 ម៉ែត្រការ៉េ។ គម្រោងនេះនឹងក្លាយជាទីតាំងនិមិត្តសញ្ញាពាណិជ្ជកម្ម បន្ទាប់ពីគម្រោងភ្នំពេញស៊ីប៊ីឌី ។
    លោកលី មីញ ក៏បានលើកឡើងផងដែរថា ថ្ងៃនេះក៏ត្រូវជាថ្ងៃបើកការដ្ឋាននៃការសាងសង់ផ្លូវហាយវ៉េដំបូងគេនៅកម្ពុជាពីក្រុងភ្នំពេញ ទៅខេត្តព្រះសីហនុ ហើយបង្ហាញពីទំនុកចិត្ត និងការរំពឹងទុកយ៉ាងមុតមាំចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលអនាគត។

    លោក Zhou Yanjun ប្រធានក្រុមហ៊ុន Guangzhou Tunan Commercial Property Management Co., Ltd បានឡើងថ្លែងសុន្ទរកថា ដែលបានធ្វើសេចក្ដីណែនាំយ៉ាងលំអិតអំពីការកំណត់គោលដៅ ផែនការអាជីវកម្ម និងយុទ្ធសាស្ត្រប្រតិបត្តិការរបស់គម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ជូនដល់ភ្ញៀវកិត្តិយសទាំងអស់។ លោកបានបញ្ជាក់ថា ក្រោមការគាំទ្រនិងការសហការដ៏រឹងមាំនៃក្រុមហ៊ុនម៉ាកល្បីៗជាច្រើន ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា នឹងអាចទទួលបាននូវលទ្ធផលយ៉ាងលេចធ្លោ ហើយក្លាយខ្លួនជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់កំពូលនៅរាជធានីភ្នំពេញ។

    លោក Zhou Yanjun ប្រធានក្រុមហ៊ុន Guangzhou Tunan Commercial Property Management Co.,Ltd ធ្វើសេចក្ដីណែនាំអំពីគម្រោង

    ក្រុមហ៊ុនម៉ាកល្បីៗ ធ្វើការចុះហត្ថលេខាចូលរួមបើកដំណើរការពាណិជ្ជកម្មរបស់ខ្លួន

    លោក Song Te តំណាងរោងភាពយន្ដ លេជេន បានឡើងថ្លែងក្នុងពិធីថា រោងភាពយន្ដ លេជេនមានកិត្តិយសជាខ្លាំងដែលបានក្លាយជាដៃគូអភិវឌ្ឍន៍ជាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងទទួលស្គាល់នូវភាពខ្លាំងក្លានៃប្រតិបត្តិការអាជីវកម្មនិងឥទ្ធិពលនៃ “ធនធានទ្រព្យសម្បត្តិ” របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយគាត់ក៏រំពឹងថារោងភាពយន្ដ លេជេន នឹងបន្តមានឱកាសសហការជាយុទ្ធសាស្រ្តជាមួយ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប កាន់តែច្រើនថែមទៀតនាពេលអនាគត។

    លោក Song Te តំណាងរោងភាពយន្ដ លេជេន បានឡើងថ្លែងសុន្ទរកថា

    ពិធីចុះហត្ថលេខារវាងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ជាមួយនិង ព្រីនស៍ ស៊ូភើ ម៉ាឃីត រោងភាពយន្ដ លេជេន ព្រីនស៍ ស៊ុប La Chapelle Lätt Liv បានចាប់ផ្ដើមឡើងក្រោមសក្ខីភាពនៃថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាច្រើនរូប។ ថ្នាក់ដឹកនាំនិងភ្ញៀវកិត្តិយសបានលើកកែវស្រាអបអរសាទរកម្មពិធីការចុះហត្ថលេខា ដែលបានប្រារព្ធឡើងដោយជោគជ័យ ហើយបានប្រកាសជាមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងចម្រុះនៃរាជធានីភ្នំពេញដែលនឹងបើកសម្ពោធក្នុងពេលឆាប់ៗនេះ។

    ព្រីនស៍ ស៊ូភើ ម៉ាឃីត ជាផ្សារទំនើបដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅកម្ពុជា

    រោងភាពយន្ដ លេជេន ដែលជារោងភាពយន្ដទទួលសិទ្ធិក្នុងការចាក់បញ្ចាំងខ្សែភាពយន្ដហូលីវូដដំបូងគេ
    នៅកម្ពុជា

    ព្រីនស៍ ស៊ុប ជាម៉ាកភោជនីយដ្ឋានដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅកម្ពុជា

    La Chapelle ម៉ាកសំលៀកបំពាក់ទាន់សម័យនៃទ្វីបអឺរ៉ុបខាងជើង

    Lätt Liv ម៉ាកសំលៀកបំពាក់ទាន់សម័យដែលមានហាងគ្របដណ្ដប់ទូទាំងសកល

    ថ្នាក់ដឹកនាំរួមគ្នាលើកកែវស្រាអបអរសាទរ

    រីករាយជាមួយនឹងវិបុលភាពពាណិជ្ជកម្មនៃទីក្រុងភ្នំពេញ

    គម្រោង ព្រីនស៍ អ៊ិនធើណាសិនណល ផ្លាហ្សា មានទីតាំងស្ថិតនៅតំបន់ស្នូលដែលជាចំណុចប្រសព្វនៃខណ្ឌសែនសុខ ខណ្ឌទួលគោក និងខណ្ឌមានជ័យ នៅក្នុងរាជធានីភ្នំពេញ។ គម្រោងនេះ ជាគម្រោងអគារទីក្រុងចម្រុះដំបូងគេដែលរួមបញ្ចូលនូវ អគារការិយាល័យលំដាប់ខ្ពស់៥A លំនៅដ្ឋានលំដាប់ផ្កាយ ផ្លូវផ្សារពាណិជ្ជកម្ម និងមានទ្រង់ទ្រាយពាណិជ្ជកម្មផ្សេងៗទៀត។ ទំហំពាណិជ្ជកម្មសរុបនៃគម្រោងនេះមានចំនួន ៣៥,000 ម៉ែត្រការ៉េ ដែលគ្រប់គ្រងដោយក្រុមប្រតិបត្ដិការការងារប្រកបដោយជំនាញវិជ្ជាជីវៈ និងអនុវត្តនូវទម្រង់ពាណិជ្ជកម្មខ្នាតអន្ដរជាតិ ហើយរួមផ្សំជាមួយនិងធនធាននៃម៉ាកល្បីៗលំដាប់អន្តរជាតិជាច្រើនសន្ធឹកសន្ធាប់ ដែលនឹងបង្កើតបានជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្ដល់សេវាកម្មសម្រាប់ការរស់នៅគ្រប់ប្រភេទនៅកន្លែងតែមួយសម្រាប់ប្រជាជនជុំវិញចំនួនជាង ៣៥0,000 នាក់។

    ប្លង់3D នៃព្រីនស៍ អ៊ិនធើណាសិនណល ផ្លាហ្សា

    ចាប់តាំងពីបានបង្កើតឡើងនៅឆ្នាំ២០១៥ មក ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ឯ.ក បានចាក់ឫសយ៉ាងជ្រៅនៅកម្ពុជា ដោយប្រកាន់ភ្ជាប់នូវទស្សនៈពាណិជ្ជកម្ម “ការកសាងជីវិតឲ្យកាន់តែប្រសើរ”។ ដោយការពង្រាយយុទ្ធសាស្ដ្រលើវិស័យពាក់ព័ន្ធជាច្រើនដូចជា វិស័យទេសចរណ៍ វប្បធម៌ ក្លឹបកម្សាន្ត សណ្ឋាគារ ផ្សារទំនើប ប្រព័ន្ធផ្សព្វផ្សាយវប្បធម៌ ការអភិវឌ្ឍន៍សួនឧស្សាហកម្ម ការគ្រប់គ្រងអចលនទ្រព្យជាដើម ដែលនាំមកនូវការផ្លាស់ប្ដូរនៅកម្ពុជាតាមរយៈការរស់នៅ ការបរិភោគ ការធ្វើដំណើរ និងការកម្សាន្ដ។ ការចុះហត្ថលេខាចូលរួមបើកដំណើរការពាណិជ្ជកម្មរបស់ហាងសំខាន់ៗនៅក្នុងព្រីនស៍ អ៊ិនធើណាសិនណល ផ្លាហ្សា គឺជាការច្នៃប្រឌិតផ្នែកពាណិជ្ជកម្មនៅកម្ពុជាថ្មីមួយរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដើម្បីបំពេញនូវចន្លោះប្រហោងក្នុងពាណិជ្ជកម្មលំដាប់ខ្ពស់នៅរាជធានីភ្នំពេញ និងចូលរួមលើកតម្កើងកម្រិតពាណិជ្ជកម្មខ្នាតអន្ដរជាតិនៅកម្ពុជា ក៏ដូចជាដឹកនាំអាជីវកម្មរាជធានីភ្នំពេញទៅជាយុគសម័យថ្មី!

    Share This Post:
    MPO4D jitutoto mpo4d Mpoplay