ចិនរៀបចំពិធីបុណ្យខ្យងប្លែកមិនធ្លាប់មាន និងមានអ្នកចូលរួមរាប់ពាន់នាក់
ចិន៖ នៅក្នុងប្រទេសមួយចំនួនខ្យងគ្រាន់តែជាអាហារមួយប្រភេទសម្រាប់គេញ៉ាំលេង ឬយកវាទៅផ្សំជាមួយមុខម្ហូបដទៃទៀត ដើម្បីបន្ថែមរសជាតិប៉ុណ្ណោះ។ សម្រាប់នៅក្នុងតំបន់មួយនៃប្រទេសចិនវិញ ខ្យងទន្លេត្រូវបានគេចាត់ទុកជាម្ហូបពិសេស រហូតដល់មានការរៀបចំពិធីបុណ្យខ្យងទៀតផង នៅក្នុងរដូវដែលមានខ្យងច្រើន។ ពិធីបុណ្យខ្យងនេះត្រូវបានរៀបចំនៅក្នុងទីក្រុង Huaian ខេត្ត Jiangsu ភាគខាងលិចប្រទេសចិន និងមានអ្នកចូលរួមប្រមាណជា ២ ពាន់នាក់ផងដែរ។
ក្នុងពិធីបុណ្យនេះមានការបម្រើអាហារធ្វើអំពីខ្យងជាច្រើនមុខ ហើយខ្យងទាំងនោះត្រូវបានគេយកមកទីទន្លនៅក្នុងខេត្ត Jiangsu នេះតែម្តង។ តាមតំណាងអ្នករៀបចំកម្មពិធីបុណ្យខ្យងបានឲ្យដឹងថា គោលបំណងនៃការរៀបចំពិធីបុណ្យនេះគឺដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកកំសាន្តនៅក្នុងខេត្តមួយនេះ ស្របពេលដែលក្នុងរដូវនេះ ជារដូវដែលខ្យងទន្លេមានចំនួនច្រើន និងមានរសជាតិឆ្ងាញ់ប្លែក៕

អត្ថបទ៖ ភក្តី
ប្រភព៖ CGTN

