បើអ្នកស្ពឹកដៃជាប្រចាំសូមប្រញាប់ទៅពេទ្យជាបន្ទាន់ ព្រោះវាអាចជាសញ្ញានៃជំងឺធ្ងន់ធ្ងរទាំងនេះ
អការៈស្ពឹកដៃជារឿងសាមញ្ញាមួយដែលមនុស្សគ្រប់រូបអាចជួបប្រទះ ហើយពេលខ្លះវាក៏អាចបាត់ទៅវិញ ដោយមិនចាំបាច់ប្រើប្រាស់ថ្នាំ ឬវិធីព្យាបាលណាមួយឡើយ។ យ៉ាងណាក្តី ក្នុងករណីដែលលោកអ្នកចេះតែមានអាការៈ ដូចនេះញឹកញាប់ ឬជាប្រចាំដោយគ្មានមូលហេតុនោះ សូមប្រញាប់ទៅជួបវេជ្ជបណ្ឌិតជាបន្ទាន់ ព្រោះវាអាចជាសញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរទាំង ១០ នេះ៖
១.ស្ពឹកដៃរួមជាមួយអការៈចុះខ្សោយមួយចំហៀងខ្លួន អាចជាសញ្ញាបង្ហាញថាលោកអ្នកនឹងកើតមានជំងឺដាច់សរសៃក្នុងខួរក្បាលក្នុងពេលដ៏ឆាប់ខាងមុខ។
២.ពេលខ្លះលោកអ្នកមានជំងឺប្រហោងក្នុងឆ្អឹងប្រអប់ដៃក៏ធ្វើដៃស្ពឹកញឹកញាប់ផងដែរ។

៣.ស្ពឹកដៃរួមជារួមអាការៈរមាស់ ជាសញ្ញានៃជំងឺ Lyme ។
៤.ពេលខ្លះបញ្ហាទ្រូង (Thoracic outlet syndrome)ក៏អាចជះឥទ្ធពលធ្វើឲ្យដៃស្ពឹកដែរ។
៥.សម្រាប់អ្នករស់នៅក្នុងតំបន់ត្រជាក់ខ្លាំង អការៈស្ពឹកដៃរួមជាមួយនឹងដៃឡើងត្រជាក់ ឬមានពណ៌ខៀវ អាចជាសញ្ញានៃជំងឺ Raynaud។
៦.អ្នកមានជំងឺទឹកនោមផ្អែមពេលខ្លះក៏មានបញ្ហាដូចនេះដែរ។
៧.ជាសញ្ញានៃជំងឺ Fibromyalgia ។
៨.អាចជាបញ្ហាក្រិនស្បែកធ្ងន់ធ្ងរ។
៩.សម្រាប់ស្រ្តីមួយចំនួនដែលមានជំងឺមហារីកមាត់ស្បូនធ្ងន់ធ្ងរ ពេលខ្លះក៏បង្កឲ្យមានបញ្ហាស្ពឹកដៃនេះផងដែរ។
១០.ជាសញ្ញានៃការកើតមានជំងឺសើរស្បែករ៉ាំរ៉ៃ៕
អត្ថបទ ៖ភក្តី
ប្រភព៖ brightside



