ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មន្ត្រីជំនាញរកឃើញជ្រក់ស្ពៃមានសារធាតុគីមី

    BY Khmernote Media March 26, 2019
    មន្ត្រីជំនាញរកឃើញជ្រក់ស្ពៃមានសារធាតុគីមី

    ខេត្តសៀមរាប៖ នាព្រឹកថ្ងៃអង្គារ ៦រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តសៀមរាប ដោយមានការចូលរួមសហការពី មន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ ដែលដាក់តាំងលក់នៅផ្សារញ៉ែរ (តាផុល) ក្នុងខេត្តសៀមរាប។ ក្នុងគោលដៅ ដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញ ខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ ។

    ក្នុងសកម្មភាពនោះ មន្ត្រីជំនាញបានធ្វើតេស្តបឋមលើផលិតផលម្ហូបអាហារ ចំនួន ០៦ មុខ មានដូចជា៖ តៅហ៊ូ ផ្សិតជើងទា បង្គា ប្រហិតកិនសាច់ត្រី ជ្រក់ស្ពៃ (០២ គំរូ) ត្រពាំងហាន់ ជ្រក់ត្រសក់ និងផ្អកត្រីប្រា។

    ជាលទ្ធផល មន្ត្រីជំនាញរកឃើញសារធាតុគីមីហាមឃាត់នៅលើផលិតផល ជ្រក់ស្ពៃ មួយគំរូ ចំនួន ៤.៥០គីឡូក្រាម។ បន្ទាប់មកមន្ត្រីកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ ហើយឱ្យម្ចាស់ទំនិញធ្វើកិច្ចសន្យា ផ្តិតមេដៃ ដើម្បីបញ្ឈប់ការដាក់តាំងលក់នូវផលិតផលម្ហូបអាហារដែលមានសារធាតុគីមីហាមឃាត់ និងបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោល។

    ឆ្លៀតក្នុងឱកាសនោះ មន្រ្តីសាខាកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ហើយបានចែកជូនផ្ទាំង Poster ដល់អាជីវករ ផងដែរ៕

    ប្រភព៖ អគ្គនាយកដ្ឋានកាំកុងត្រូល

    Share This Post:
    MPO4D jitutoto mpo4d Mpoplay