ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់បញ្ហាទល់លាមកស្ទើរតែផ្ទុះពោះវៀន ដោយសារអត់បត់ជើងសោះ១សប្តាហ៍

    BY Khmernote Media March 28, 2019
    បុរសម្នាក់បញ្ហាទល់លាមកស្ទើរតែផ្ទុះពោះវៀន ដោយសារអត់បត់ជើងសោះ១សប្តាហ៍

    ត៉ៃវ៉ាន់៖ បុរសតៃវ៉ាន់ម្នាក់បានដួលសន្លប់នៅក្នុងបន្ទប់ទឹករបស់គាត់ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ក្រោយពេលគាត់មិនបានបត់ជើងធំអស់រយៈពេល ១ សប្តាហ៍។ បុរសជនរងគ្រោះមានអាយុ ៨០ ឆ្នាំ និងកំពុងរស់នៅក្នុងកោះតៃវ៉ាន់។ មុនពេលគាត់ដួលសន្លប់ បុរសចំណាស់រូបនេះមានអាការៈក្តៅខ្លួនជាខ្លាំង ខណៈដែលគាត់មិនបានបត់ជើងធំទាល់សោះអស់មួយសប្តាហ៍មកហើយ។ ដំបូងឡើយវេជ្ជបណ្ឌិតគិតថា គាត់ប្រហែលជាមានបញ្ហាទល់លាមកធម្មតា តែលទ្ធផលនៃការពិនិត្យបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ក្រុមគ្រូពេទ្យ។

    លទ្ធផលនៃការស្កេនពិនិត្យក្នុងពោះវៀនរបស់គាត់បានបង្ហាញថា មានដុំលាមកទំហំប្រមាណជា ៣០ សង់ទីម៉ែត្រជាច្រើនដុំ និងរឹងបំផុតនៅចុងពោះវៀនរបស់គាត់ទើបគាត់បត់ជើងមិនចេញ ហើយគេបានរកឃើញទៀតថា ពោះវៀនរបស់គាត់ជិតនឹងផ្ទុះទៅហើយ ប្រសិនបើគាត់មិនមកពេទ្យទាន់ពេលវេលានោះទេ។ ដើម្បីជួយសង្គ្រោះបុរសរងគ្រោះក្រុមវេជ្ជបណ្ឌិតបានសម្រេចកាត់ពោះវៀនរបស់គាត់មួយផ្នែកចោល ដើម្បីយកលាមកនោះចេញ បើមិនដូចនោះទេគេមិនអាចជួយគាត់ទាន់ពេលវេលាឡើយ។ វេជ្ជបណ្ឌិតបានពន្យល់ថា បញ្ហាកើតឡើងដោយសារតែពោះវៀនរបស់គាត់មានបញ្ហារលាក និងចុះខ្សោយយ៉ាងខ្លាំងទើបមិនអាចកិនរំលាយអាហារបានល្អ រួមជាមួយនឹងទម្លាប់បរិភោគអាហារដែលគ្មានជាតិសរសៃគ្រប់គ្រាន់ទើបជំរុញឲ្យមានបញ្ហាដូចនេះតែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay