ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាបង្ហាញថា ស្ត្រីមានផ្ទៃពោះដែលធ្វើការងារយប់ៗប្រឈមនឹងការរលូតកូនខ្ពស់

    BY Khmernote Media March 27, 2019
    ការសិក្សាបង្ហាញថា ស្ត្រីមានផ្ទៃពោះដែលធ្វើការងារយប់ៗប្រឈមនឹងការរលូតកូនខ្ពស់

    អំឡុងពេលមានផ្ទៃពោះស្ត្រីគ្រប់រូបតម្រូវឲ្យមានការថែទាំសុខភាពខ្ពស់ណាស់ បើមិនដូចនោះទេសុខភាពរបស់ម្តាយ និងកូននៅក្នុងផ្ទៃប្រាកដជាមានបញ្ហាមិនខាន។ ជាទូទៅស្រ្តី ដែលមានផ្ទៃពោះតម្រូវឲ្យសម្រាកឲ្យបានគ្រប់គ្រាន់ តមមិនញ៉ាំអាហារផ្តេសផ្តាស និងជៀសវាងការងារធ្ងន់ៗជាដើម។ ជាងនេះទៅទៀតមានការសិក្សាមួយបានរកឃើញថា ស្រ្តីដែលមានផ្ទៃពោះ ហើយធ្វើការងារនៅពេលយប់គឺប្រឈមនឹងការរលូតកូនខ្ពស់ជាងស្រ្តីមានផ្ទៃពោះ ដែលធ្វើការងារនៅពេលថ្ងៃ។

    ការសិក្សានេះត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសដាណឺម៉ាក និងបានសិក្សាទៅលើស្រ្តីមានផ្ទៃពោះ និងមានការងារធ្វើទាំងវេនពេលថ្ងៃ និងយប់ប្រមាណជា ២២,៧៤៤ នាក់។ លទ្ធផលនៃការសិក្សាបានបង្ហាញថា ស្រ្តីមានផ្ទៃពោះដែលធ្វើការងារនៅពេលយប់ប្រឈមនឹងការរលូតកូនខ្ពស់ជាងស្ត្រីមានផ្ទៃពោះផ្សេងទៀតរហូតដល់​៣២ %ឯណោះ។ តាមរយៈលទ្ធផលនៃការសិក្សានេះ ក្រុមអ្នកស្រាវស្រាវបានស្នើសុំឲ្យបណ្តារោងចក្រ ក្រុមហ៊ុន សហគ្រាស និងគ្រប់អង្គភាពទាំងអស់សូមជួយសម្រួលកុំឲ្យស្រ្តីមានផ្ទៃពោះធ្វើការងារនៅវេនយប់សោះ ដើម្បីជួយរក្សាសុខភាពរបស់ពួកគាត់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay